មក​ស្គាល់​ក្លឹប​ប្រដាល់​ធំ៣​ មាន​សិស្ស​ខ្លាំង​ៗ កំពុង​វ៉ៃ​ខ្សែក្រវាត់​ និង​ពាន​រង្វាន់​បច្ចុប្បន្ន​

  • 2018-02-14 08:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទស្សនា​ប្រដាល់​មួយ​ចំនួន​ប្រហែល​មិន​ចាប់​អារម្មណ៍​ ថា​បច្ចុប្បន្ន​នេះ​មាន​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ណា​ខ្លះ​ដែល​កំពុង​បណ្ដុះ​សិស្ស​ជំនាន់​ក្រោយ​ដែល​មាន​ថ្វី​ដៃ​ល្បីៗ​ និង​បាន​ឡើង​សង្វៀន​លេង​ខ្សែក្រវាត់​ ឬ​ពាន​រង្វាន់​នោះ​ទេ។​ ឥលូវ​នេះ​ Sabay​ សុំ​លើក​យក​ក្លឹប​ប្រដាល់​ចំនួន​៣ធំ​ៗ​សិន​ ដែល​មាន​កីឡាករ​ល្អៗ​កំពុង​ល្បី​ឈ្មោះ​ប្រកួត​បច្ចុប្បន្ន​ និង​កំពុង​ជាប់​ភារកិច្ច​តាម​ស្ថានីយ។​

ក្លឹប​ប្រដាល់​ឆត្រ​យោង​ ៩១១​

ក្លឹប​ប្រដាល់​មួយ​នេះ​បង្ហាត់​ដោយ​លោក​គ្រូ​ ហង់​ សឺន​ មាន​កីឡាករ​មាន​សមត្ថភាព​ និង​ល្បី​ឈ្មោះ​ច្រើន​ ដូច​ជា​ ឡៅ​ ចន្រ្ទា​ ឡៅ​ ចិត្រា​ អ៊ុង​ វិរៈ​ រឿង​ សារ័ត្ន​ គឹម​ វាសនា​ ព្រមទាំង​កីឡាករ​មួយ​ចំនួន​ទៀត។ ​បច្ចុប្បន្ន​មាន​កីឡាករ​ក្នុង​ក្លឹប​មួយ​កំពុង​លេខ​ខ្សែក្រវាត់​ និង​ពាន​ស្ទើរ​គ្រប់​ស្ថានីយ​ទូរទស្សន៍។​

សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​

ក្លឹប​មួយ​នេះ​ក៏​មិន​ធម្មតា​ដែរ​ អតីត​គ្រូ​ប្រដាល់​បច្ចុប្បន្ន​មួយ​ចំនួន​ គឺ​ចេញ​ពី​ក្លឹប​ប្រដាល់​មួយ​នេះ។​ គ្រូ​ដែល​កំពុង​បង្វឹក​ក្នុង​ក្លឹប​នេះ​គឺ​ លោក​ តឹក​ ឡៃ​ និង​ លោក​ ធន់​ សុភា​ ឥលូវ​នេះ​ក៏​មាន​សិស្ស​គុន​ច្រើន​ផង​ដែរ​ ដូច​ជា​ ម្ចាស់​មេដាយ​ប្រាក់​ ស៊ីហ្គេម​ ២០១៧​ ម៉ឺន​ សុភា​ ឆៃ​ សារ៉ា​ ធន់​ ចាន់តាក់​ ព្រឿង​ សុជាតិ​ ធន់​ មករា​ មាជ​ សុខរ៉ា​ និង​កីឡាករ​ល្អ​ៗ​ច្រើន​ទៀត។​ អ្នក​ប្រដាល់​ក្នុង​ក្លឹប​ដ៏​ចំណាស់​នេះ ​បច្ចុប្បន្ន​នេះ​ក៏​មាន​សិស្ស​ជាប់​លេង​ខ្សែក្រវាត់​ និង​ពាន​ផង​ដែរ។​

ក្លឹប​ប្រដាល់​សាលវ័ន្តកីឡា​

លោក​គ្រូ ឡុង​ សាលវ័ន្ត​

ក្លឹប​ប្រដាល់​នេះ​គឺ​ជា​របស់​លោក​ ឡុង​ សាលវ័ន្ត​ ផ្ទាល់​តែ​ម្ដង​ បង្ហាត់​ដោយ​គ្រូ​ប្រដាល់​រូប​នេះ។​ ក្លឹប​ប្រដាល់​ដែល​ពូកែ​វ៉ៃ​ជង្គង់​មួយ​នេះ​ ក៏​បណ្ដុះ​សិស្ស​គុន​បាន​ច្រើន​ ថែម​ទាំង​ល្បី​ទៀត​ផង​ ដូច​ជា​ ឡុង​ សុភី​ ឡុង​ សំណាង​ ផាន់​ ផាត់យុទ្ធ​ និង​មាន​កីឡាករ​មាន​ថ្វី​ដៃ​មួយ​ចំនួន​ទៀត។​ ក្លឹប​មួយ​នេះ​ក៏​មាន​សិស្ស​គុន​ជាប់​លេង​ខ្សែក្រវាត់​តាម​ស្ថានីយ​ក្នុង​ស្រុក​បច្ចុប្បន្ន​នេះ​ដែរ។​

អត្ថបទ៖ នួន ស៊ីណា​