ល្អ​ម្ល៉េះលោក! មិន​ស្មាន​ថា​ Ken គឺជា​ស្វាមី​ និង​ឪពុកដ៏​អស្ចារ្យម្ល៉ឹងសោះ

  • 2018-02-14 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​រម្លឹក​ពី​គ្រួសារ​អ្នក​សិល្បៈ​ មាន​តារា​ជា​ច្រើន​បាន​សាង​ស្នេហា​នឹង​គ្នា​ ដោយ​ទទួល​បាន​សុភមង្គល​គួរ​ឲ្យ​សរសើរ។

ក្នុង​ចំណោម​គូស្នេហ៍​ទាំង​នោះ​ មាន​តារា​ប្រុស​ស្រី​ ១​គូ​ដែល​តែង​ត្រូវ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ នឹង​ភាព​ស្មោះ​ស្ម័គ្រ​ដែល​អ្នក​ទាំង​ ២​មាន​ឲ្យ​គ្នា នោះ​គឺ​តារា​សម្ដែង​ Ken Theeradech និង​ភរិយា​ Noi Bussakorn។ អ្នក​ទាំង​ ២​បាន​ចាប់​ដៃ​គ្នា​ អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​ហើយ​ ហើយ​សព្វ​ថ្ងៃ​មាន​កូន​ប្រុស​គួរ​ឲ្យ​ស្រឡាញ់​ ២​នាក់។ គ្រួសារ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ ព្រោះ​សមាជិក​ម្នាក់​ៗ​តែង​យល់​ពី​គ្នា​ជានិច្ច។

ពិត​ណាស់​ សម្រាប់​ថ្ងៃ​ ១៤​ កុម្ភៈ​ម្នាក់ៗ​តែង​គិត​ថា​ជា​ថ្ងៃ​ពិសេស​ ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅ​កាន់​មនុស្ស​សំខាន់។ ប៉ុន្តែ​ចំពោះ​ Ken វិញ​ វា​គ្រាន់​តែ​ជា​ថ្ងៃ​ធម្មតា​ គ្មាន​អ្វី​ពិសេស​ពេក​នោះ​ទេ ព្រោះ​ខុស​ពី​ថ្ងៃ​នេះ​ គ្រប់​គ្នា​សុទ្ធ​តែ​អាច​បញ្ជាក់​ក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​សំខាន់​បាន។

និយាយ​ពី​ជីវិត​ស្នេហា​របស់​លោក​ ជាមួយ​ភរិយា​វិញ​ មាន​អាយុ​កាល​ជាង​ ១០​ឆ្នាំ​ហើយ។ កន្លង​មក​នេះ​ លោក​បាន​បំពេញ​កាតព្វកិច្ច​ជា​ស្វាមី​ និង​ឪពុក​ដ៏​ល្អ​ រហូត​មាន​នារី​ខ្លះ​លួច​ច្រណែន​នឹង​ភ័ព្វ​សំណាង​របស់​ Noi ទៀត​ផង​ ដែល​បាន​ប្ដី​ល្អ​ដូច​លោក។

ជាក់​ស្ដែង​ អាជីព​ជា​តារា​សម្ដែង​ Ken ពិត​ជា​រវល់​មែន​ ប៉ុន្តែ​តារា​ប្រុស​រូប​នេះ​ មិន​ដែល​ភ្លេច​គ្រួសារ​ឡើយ។ តួ​យ៉ាង​ នៅ​ពេល​លោក​តែង​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រពន្ធ​ ពិសេស​នៅ​ពេល​កូន​ៗ​នៅ​តូច​ យប់​ឡើង​គេង​មិន​លក់​ Ken តែង​ធ្វើ​ជា​អ្នក​បំពេ​ថ្នាក់ថ្នម ទាល់​តែ​កូន​ៗ​គេង​អស់។ លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាជិក​ទាំង​អស់​ក្នុង​គ្រួសារ​ណាស់​ បើ​ទោះ​ពេល​ខ្លះ​ Ken មាន​ការ​ហត់​នឿយ​ពី​ការងារ​ខាង​ក្រៅ​ ប៉ុន្តែ​លោក​ក៏​មិន​ដែល​ត្អូញត្អែរ​ដែរ។ មក​ដល់​ផ្ទះ​លោក​តែង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​គ្រប់​គ្នា​ជា​និច្ច។

ទង្វើ​ទាំង​នេះ​ហើយ​ ទើប​ម្នាក់ៗ​នាំ​គ្នា​សរសើរ​នឹង​សំណាង​តារា​ស្រី​ Noi Bussakorn ដែល​បាន​ប្ដី​ល្អ​បែប​នេះ៕

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម