មកដឹង អត្ថន័យផ្កាកុលាបទាំង ៦ ពណ៌ មុនពេលជូននរណាម្នាក់

  • 2018-02-14 08:48:32
  • ចំនួនមតិ 1 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ផ្កា​កុលាប គឺ​ជា​ផ្កា​ដ៏​ទាក់​ទាញ​មួយ​ប្រភេទ​ដែល​មនុស្ស​ភាគ​ច្រើន និយម​ជូន​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​មនុស្សមួយ​ចំនួន​មិន​បាន​ដឹង​ពី​អត្ថន័យ​ នៃ​ពណ៌​របស់​ផ្កា​កុលាប​និមួយ​ៗ​នៅ​ឡើយ​ទេ។

ខាង​ក្រោម​នេះ គឺ​ជា​អត្ថន័យ​ផ្កា​កុលាប​ទាំង ៦​ ពណ៌​ដែល​អ្នក​មិន​ធ្លាប់​ដឹង ៖

១. ពណ៌ក្រហម ៖ ក្ដី​ស្រលាញ់ និង មនោសញ្ចេតនា

ផ្កា​កុលាប​ក្រហម បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ផ្សេង​ៗ ដែល​ជា​និមិត្ត​សញ្ញា​នយោបាយ និង​សាសនា។ ជា​ពិសេស វា​ត្រូវ​បាន​ចាត់​ទុក​ជា​សកល​តំណាង​ឲ្យ​ក្ដី​ស្រលាញ់​ពិត​ប្រាកដ។

២. ពណ៌​លឿង ៖ មិត្តភាព និង ភាព​រីករាយ

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន ពណ៌​លឿង​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ព្រះ​អាទិត្យ ដែល​ធ្វើ​ឲ្យ​ផ្កា​កុលាប​ពណ៌​លឿង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​លើក​ទឹក​ចិត្ត​មនុស្ស។ លើស​ពី​នេះ​ទៀត ផ្កា​កុលាប​ពណ៌​លឿង​តំណាង​ឲ្យ​ការ​កោត​សរសើរ និង​សេចក្តី​ស្រឡាញ់ ប៉ុន្តែ​មិន​មែន​ក្នុង​ន័យ​ស្នេហា​នោះ​ទេ ពោល​គឺ​ក្នុង​ន័យ​មិត្ត​ភាព។

៣. ពណ៌ស្វាយ ៖ ភាព​សប្បាយរីករាយ និង​រុងរឿង

ក្នុង​ន័យ​នេះ ផ្កា​កុលាប​ពណ៌​ស្វាយ​ តំណាង​ឲ្យ​ភាព​សប្បាយ​រីក​រាយ និង​រុងរឿង​ត្រចះ​ត្រចង់។

៤. ពណ៌​ផ្កាឈូក ៖ សេចក្ដី​ស្រឡាញ់, ការ​ដឹង​គុណ និង​ការ​កោតសរសើរ

ផ្កា​កុលាប​ពណ៌​ផ្កាឈូក​ចាស់ តំណាង​ឲ្យ​ការ​ដឹង​គុណ និង​ការ​អរគុណ ហើយ​វា​ជា​វិធី​បុរាណ​មួយ​ក្នុង​ការ​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​នរណា​ម្នាក់។ ចំណែក​ឯ​ពណ៌​ផ្កាឈូក​ខ្ចី​វិញ គឺ​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់ និង​ការ​អាណិត​អាសូរ​ផង​ដែរ។

៥. ពណ៌ស ៖ ការអាណិតអាសូរ និងទាក់ទង​នឹងវិញ្ញាណ

ផ្កាកុលាប​ពណ៌​ស ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​កិត្តិយស​ និង​ការ​គោរព ដូច្នេះ​វា​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់​ដែល​បាន​ស្លាប់។

៦. ពណ៌​ទឹកក្រូច ៖ ការ​ចាប់​អារម្មណ៍ និង​សេចក្ដីសាទរ

ផ្កាកុលាប​ពណ៌​ទឹក្រូច អាច​ជា​ការ​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ ឬ​អំណោយ​សម្រាប់​នរណា​ម្នាក់ ដែល​មាន​ន័យ​ថា "ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្នក" ៕

ចុចអាន ៖


ប្រភព៖ Rd   ប្រែ​សម្រួល៖ សុភារ័ត្ន