Valentines's day ឆ្នាំ​នេះ សុខ ពិសី ទាក់ទាញ​ខ្លាំង​ក្នុង​ឈុត​លម្អ​ដោយ​ផ្កា​កុលាប

  • 2018-02-14 10:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ខ្មែរ​ល្បី​ៗ​ជា​ច្រើន ចូល​រួម​រីករាយ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់ ដោយ​អ្នក​ខ្លះ​ទិញ​របស់​ផ្សេង​ៗ ដូច​ជា​កញ្ញា ណូម័រ បាន​ទិញ​ផ្ទះ​១​ជង់​ជូន​អ្នក​មាន​គុណ ខ្លះ​ទៀត ចូល​រួម​ថ្ងៃ​នេះ ជាមួយ​ការ​តុប​តែង​លម្អ​រាង​កាយ​តាម​របៀប​រៀង​ខ្លួន។ សុខ ពិសិ គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​ពិត​ជា​ទាក់​ទាញ​ណាស់។

អ្នក​គាំទ្រ​នាង ជា​ច្រើន បាន និង​កំពុង​ពោល​សរសើរ​តាម​ពំនោល​រៀង​ខ្លួន ប៉ុន្តែ​ន័យ​តែ​មួយ​ថា នាង​ស្អាត​បំផុត ស្អាត​ខ្លាំង​ណាស់ និង​ទាក់​ទាញ​មែន​ទែន។ ការ​លើក​សរសើរ​ទាំង​នោះ ក្រោយ​ពួក​គេ​បាន​ឃើញ Idol របស់​គេ​គ្រង​គ្រប​ឈុត​លម្អ​ប្រាណ​ពណ៌​ក្រហម​ដ៏​ស្រស់​ឆើត ជាមួយ​ផ្កា​កុលាប​មួយ​បាច់​ធំ ចំ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។ ឈុត​នេះ ពិសី​ ខ្លួន​ឯង​បាន​ហៅ​ថា "Rose Girl”។

ឥឡូវ​ប្រិយមិត្ត​ជួយ​ឲ្យ​ពិន្ទុ​បន្ថែម​មើល៍ថា តារា​ស្រី​កំពូល​នៅ​សាន់ដេ​រូប​នេះ ពិត​ជា​ទាក់​ទាញ​ក្នុង​ឈុត "Rose Girl” នេះ ឬ​យ៉ាង​ណា?

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម