Di Maria ស្រដី​ពាក្យ​ដាច់​ធម៌​មេត្តា​មួយ​ចំនួន មុន​ប៉ះ​ក្លឹប​ចាស់​ Real Madrid

  • 2018-02-14 11:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Angel Di Maria ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា​ខ្លួន គ្មាន​ទំនាក់ទំនង​អ្វី​ទៀត​ទេ​ជាមួយ Real Madrid។

កីឡាករ​អាហ្សង់ទីន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ទំនាក់ទំនង​ខ្ញុំ​ជាមួយ Real Madrid គឺ​បាន​ចប់​សព្វគ្រប់​ហើយ ព្រោះ​ខ្ញុំ​គ្មាន​អី​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្លឹប​ទៀត​ឡើយ"។

Di Maria បាន​បន្ត​ថា៖ "និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​គ្មាន​បញ្ហា​ទេ ក្នុង​ការ​លេង​ឲ្យ​ក្លឹប Barcelona បើ​សិន​ជា​ខ្ញុំ​នឹង​ត្រលប់​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ​នៅ​ថ្ងៃ​ណា​មួយ​មែន"។

សូម​បញ្ជាក់​ផង​ដែរ​ថា Di Maria ធ្លាប់​លេង​ឲ្យ​ក្លឹប Real Madrid ពី​ឆ្នាំ ២០១០ ដល់​ ២០១៤។ ក្នុង​អំឡុង​ពេល​នោះ កីឡាករ​អាហ្សង់ទីន​គឺ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ។

Real Madrid នឹង​ត្រូវ​ប៉ះ​ជាមួយ PSG ក្នុង​ប្រកួត​ជើង​ទី ១ Champions League ក្នុង​យប់​ថ្ងៃ​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី