៣ចំណុច គួរបង្រៀនកូនឲ្យចេះគិតគូរឿងលុយកាក់តាំងពីក្មេងខ្ចី

  • 2018-02-15 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្រៀន​អំពី​គំនិត​លើ​ផ្នែក​ហិរញ្ញវត្ថុ​ ដូចជា​ការ​សន្សំប្រាក់​ ការវិនិយោគ ការប្រាក់ទ្រព្យសកម្ម និងបំណុល នឹង​ជួយឲ្យ​កុមារមាន​មូលដ្ឋានគ្រឹះ​ ​ដើម្បី​ឆ្ពោះទៅ​រកភាព​ជោគជ័យ​លើផ្នែក​ហិរញ្ញវត្ថុ​។​

  ​តាម​រយៈការ​ផ្ដល់អាហារ​រូបករណ៍​ទៅ​ដល់​សិស្សានុសិស្ស​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ​និង​សាលា​ភាព​ជា​អ្នក​ដឹកនាំ​ឡៃហ្គឺ​ពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់​សិង្ហបុរី​ ​Money Tree ​លោក Michael Reyes ស្ថាបនិក​ក្រុមហ៊ុន និង​អ្នក​ជំនាញ​មួយ​រូប​ ​បាន​ចែក​រំលែក​ចំណេះ​ដឹង​ទាក់ទង​នឹង​ការរៀប​ចំហិរញ្ញវត្ថុ​​កុមារ​គួររៀន​សូត្រចាប់​ពីវ័យ​ចូលរៀន​ថ្នាក់​បឋមសិក្សា​ឡើងទៅ​។ ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ឪពុក​ម្ដាយ​ប្រាប់​កូន​​អនុវត្ត​នូវ​ជំហាន​ដូចខាង​ក្រោម​៖

១. ​ជួយ​កុមារឲ្យ​ទទួលបាន​ទម្លាប់នូវ​ការចាយវាយ​ប្រាក់​បានត្រឹមត្រូវ​និង​ប្រសិទ្ធិភាព​

  ដំបូង​ត្រូវឲ្យ​កូនៗ​របស់លោក​អ្នកស្គាល់​ពីសារសំខាន់​​ និង​ការអនុវត្ត​ជាក់ស្ដែង​នូវទម្លាប់​នៃការ​ចាយ​ប្រាក់​ ដូចជា​ " ​ការចំណាយ​សម្រាប់​ខ្លួនឯង​ជាចម្បង​" “​ការសន្សំ​ប្រាក់​ជាចម្បង​ និង​សន្សំឲ្យ​បានញឹក​ញាប់​" “មាន​គម្រោង​ច្បាស់លាស់​មុនពេល​ចំណាយ​" -ល-។

២. ​ចំណេះ​ដឹងបាន​ពីការ​អនុវត្ត​

  ឪពុកម្ដាយ​ត្រូវតែ​ព្យាយាម​ជម្រុញឲ្យ​កូន​អនុវត្តជាប្រចាំ និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ស្រប​នឹង​បទពិសោធ​ក្នុងសង្គម​ពិតៗ​។ ​កូនរបស់​អ្នកនឹង​មានសមត្ថភាព​រកប្រាក់​ចំណូល​សន្សំទុក​ ឋិត​នៅក្នុងសេដ្ឋកិច្ច​ខ្នាតតូច​ បើទោះ​បី​ជា​គ្រួសារ​ជួប​បញ្ហា​ថ្ងៃ​ណា​មួយ​ក៏ដោយ។​

  ៣. ​ការអប់រំ​លើ​អាកប្បកិរិយា ​និង​ការអភិវឌ្ឍ​​សម្រាប់​កុមារ​

ការអប់រំលើអាកប្បកិរិយា ​និង​ការអភិវឌ្ឍ​កូនរបស់​លោកអ្នក​ ​តាម​សកម្មភាព​ចំពោះ​បញ្ហា​នានា​ ដែល​គេជួប​ប្រទះ​។ ​ចំណេះ​ដឹងផ្នែក​ហិរញ្ញវត្ថុ​ស្រប​តាមជំនាញ​ច្បាស់លាស់​ នឹង​អាចបង្កើន​ភាពងាយ​ស្រួល​ដល់កុមារ​ក្នុងការដោះ​ស្រាយ​បញ្ហានានា​ អភិវឌ្ឍ​ភាពជា​អ្នក​ដឹកនាំ ​និង​មាន​ជំនាញ​ខាង​ទំនាក់ទំនង​ក្នុង​សង្គម​ជាដើម​ -ល-៕  

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាពផ្ដល់ឲ្យ