Valentine' s day នៅ​កូរ៉េ មាន​ការ​បោះ​ឆ្នោត​រើស​​តារា​ប្រុស​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​

  • 2018-02-14 13:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Seven Edu បាន​ធ្វើ​ការ​ស្ទង់​មតិ​ពី​សំណាក់​​សិស្ស​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​ចំនួន​៥២២នាក់ ដើម្បី​ចង់​ដឹង​ថា​តារា​កូរ៉េ​ប្រុស​ណាខ្លះ​ដែល​ពួក​គេ​ចង់​ឲ្យ​សូកូឡា​នៅ​ថ្ងៃ​Valentines។ លទ្ធផល​បាន​ឲ្យដឹង​ថា ក្នុង​ចំណោម​តារា​ជា​ច្រើន​នាក់​ តារា​សម្ដែង​ Park Bo Gum ទទូល​បាន​ចំណាត់​ថ្នាក់​​លេខ​១ ដែល​យក​បាន​សន្លឹក​ឆ្នោត​៣០% (១៥៤សំឡេង) នៃ​​អ្នក​បោះ​ឆ្នោត​ទាំង​អស់។

តារា​ប្រុស​រូប​នេះ ចាប់ផ្ដើម​ទទួល​ប្រជាប្រិយភាព​ខ្លាំង​ នៅ​ពេល​គាត់​ចាប់​ផ្ដើម​ធ្វើ​ពិធីករ​ក្នុង​កម្មវិធី Music Bank ឲ្យ​ស្ថានីយ​ទូរទស្សន៍ KBS ហើយ​បាន​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ Reply1988 និង Moonlight Drawn by Cloudsផង​ដែរ​។ ចំណែក​ឯ​តារា​ដែល​មាន​ប្រជាប្រិយ​ភាព​បន្ទាប់​ពី​លោក Park Bo Gumនោះ គឺ​តារា​ចម្រៀង​ប្រុស​ Kang Daniel ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​​២៧% (១៣៨សំ​ឡេង) នៃ​អ្នក​បោះ​ឆ្នោត​ទាំង​អស់។

រីឯ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅលើ​តារា​ចម្រៀង​V ក្នុង​ក្រុម​BTS។ នៅ​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ដែល​មាន​មុខ​សង្ហា​ជាង​នៅ​លើ​ពិភពលោក​។ តារា​សង្ហា V ទទួល​បាន​សំឡេង​ឆ្នោត ១០% (៥៤សំឡេង) នៃ​អ្នក​បោះ​ឆ្នោត​ទាំង​អស់។ ហើយ​លេខ​រៀង​បន្ទាប់​មក​ទៀត​គឺ តារា​សម្ដែង Gong Yoo ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ និង​តារា​ចម្រៀងLee Seung Gi ជាប់​ចំណាត់​ថ្នាក់​លេខ​៥៕


ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហ៊ុយ