ប្រភព​ពី​បារាំង៖ Pogba ស្ដាយ​ក្រោយ​ដែល​ចោល​ Juv ទៅ​​ Man Utd

  • 2018-02-16 02:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ព័ត៌មាន​ពី​បារាំង​បាន​ផ្សាយ​ថា​ Paul Pogba ចាប់​ផ្ដើម​ស្ដាយ​ក្រោយ​ដែល​ផ្ទេរ​ទៅ​លេង​នៅ​ Manchester United។

ខ្សែ​បម្រើ​ការពារ​វ័យ​២៤​ឆ្នាំ​បាន​ចាកចេញ​ពី Juventus កាល​ពី​ឆ្នាំ​២០១៦​ដើម្បី​វិល​ទៅ​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម​ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ។ នៅ​រដូវ​កាល​នេះ​ Pogba ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១០​ដង​ ប៉ុន្តែ​ប្រភព​ពី L'Équipe អះអាង​ថា​រូប​គេ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ​

ទំនាក់​ទំនង​របស់​កីឡាករ​សញ្ជាតិ​បារាំង​ជាមួយ​គ្រូ​បង្វឹក​ហាក់​​ល្អក់​កករ​ ពិសេស​របៀប​លេង​របស់​ក្រុម​ មិន​ធ្វើ​ឲ្យ​រូប​គេ​សប្បាយ​ចិត្ត​ដូច​កាល​នៅ​ជាមួយ​ Juventus ឡើយ​។ ប្រភព​ដដែល​អះអាង​ថា​ Pogba ស្ដាយ​ក្រោយ​ដែល​ចាកចេញ​ពី​អ៊ីតាលី​ ពិសេស​រើស​យក​ United ដោយ​ចោល​ Real Madrid៕

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ័ត្ន