​ប្រធាន​ HTC ប្រកាស​​ឈប់​​ភ្លាមៗ មិន​មាន​អ្នក​ជំនួស​

  • 2018-02-16 03:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រស់​នៅ​​ក្រុមហ៊ុន​ HTC បាន​ ៦ ឆ្នាំ​ លោក​ Chialin Chang ​ដែល​ជា​ប្រធាន​ផ្នែក​ទូរសព្ទ បាន​​​លា​លែង​ពី​តំណែង​​ភ្លាម​ៗ​ កាល​ពី​​ថ្ងៃ​ទី​ ១៤ កុម្ភៈ​កន្លង​ទៅ​ ដោយ​លើក​ហេតុផល​ថា ​ព្រោះ​​គម្រោង​​ការងារ​ផ្ទាល់​ខ្លួន។ ចចាមអារ៉ាម​ផ្សាយ​​លោក​ Chang ចង់​បង្កើត​ក្រុមហ៊ុន​ AI។

អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​​លោក​ Cher Wang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ HTC មិន​បាន​​ប្រកាស​ឈ្មោះ​អ្នក​ស្នង​តំណែង​លោក​ Chang នោះ​ទេ ហើយ​​​ប្រធាន​ផ្នែក​ទូរសព្ទ​រូប​នេះ​​លា​លែង​ខណៈ​ពេល​ដែល​ HTC U12 ​ត្រៀម​ប្រកាស​ចេញ​ទៀត​ផង។

ការ​លា​លែង​ពី​តំណែង​នេះ​កើត​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​ HTC ប្រកាស​​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ខែ​មករា​ ដែល​​បន្ត​​ធ្លាក់​ចុះ​ ១៥,៣ % បើ​ធៀប​នឹង​ខែ​ធ្នូ​ ហើយ​ធ្លាក់​ចុះ​ ២៧% ធៀប​នឹង​ខែ​មករា​ ឆ្នាំ​ ២០១៧៕​​​​​​​​​ ​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង