​ចូល​ប្រឡូក​ពិភព​គុន​​វិញ​បាន​ ១ ឆ្នាំ​ Nokia ឡើង​ខ្លាំង​ជាង​ HTC និង​ Sony

  • 2018-02-16 04:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​ផ្នែក​បច្ចេកវិទ្យា​​ឈ្មោះ​ Neil Shah បាន​និយាយ​អំពី​ការ​​ប្រឡូក​ពិភព​គុន​សា​ជា​ថ្មី​របស់​ Nokia ​នៅ​ឆ្នាំ​ ២០១៧ ជា​មួយ​នឹង​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ Counterpoint Research។

តាម​ការ​លើក​ឡើង​របស់​លោក​ Neil ​ឲ្យ​ដឹង​ថា​រយៈពេល​ជាង​មួយ​ឆ្នាំ​ដែល​ក្រុមហ៊ុន​ HMD Global ចាប់​ផ្ដើម​លក់​ទូរសព្ទ​ម៉ាក​ Nokia បាន​ធ្វើ​ឲ្យ​ម៉ាក​នេះ​​ឡើង​ពី​លេខ​សូន្យ​ មក​នៅ​លេខ​រៀង​ទី​ ១១ លើ​ទីផ្សារ​ស្មាតហ្វូន។ នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ​ស្មាតហ្វូន​ម៉ាក​​ទ​ Nokia លក់​បាន​ច្រើន​ជាង​ Google, HTC, Sony, Alcatel, Lenovo, ASUS និង OnePlus។

ក្រៅ​ពី​ស្មាតហ្វូន​ Nokia ក៏​ជាប់​លេខ​​មួយ​​លើ​ការ​លក់​ទូរសព្ទ​ធម្មតា​ ដោយ​អាច​លក់​ចេញ​បាន​ ២០,៧ លាន​គ្រឿង​ ក្នុង​រយៈពេល​ ៣ ខែ​ចុង​ក្រោយ​ឆ្នាំ​ ២០១៧។ បើ​បូក​បញ្ចូល​គ្នា​ទាំង​ស្មាតហ្វូន​ និង​ទូរសព្ទ​ធម្មតា​ ម៉ាក​ Nokia ​ឡើង​ឈរ​លេខ​រៀង​ទី ៦ ក្នុង​សហគ្រាស​ទូរសព្ទ​ ជា​មួយ​​ការ​កាន់​កាប់​ទីផ្សារ​ ៥%។ តួ​លេខ​នេះ​គឺ​មិន​អន់​ទេ ចំពោះ​​ម៉ាក​ទូរសព្ទ ដែល​ទើប​មាន​អាយុ​កាល​ជាង​មួយ​ឆ្នាំ។

Nokia 6

HMD Global ទទួល​បាន​សិទ្ធ​លក់​ទូរសព្ទ​ម៉ាក​ Nokia នៅ​ឆ្នាំ​ ២០១៦។ នៅ​ឆ្នាំ​ ២០១៧ ​ទូរសព្ទ​​ម៉ាក​ Nokia ដំបូង​គេ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ បាន​បង្ហាញ​ខ្លួន​ ដែល​ទទួល​បាន​ជោគជ័យ​ជា​​ខ្លាំង។ ក្រុមហ៊ុន​ HMD Global ក៏​សន្យា​នឹង​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី​ MWC នា​ចុង​ខែ​កុម្ភៈ​នេះ​ដែរ៕​​​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម