ការ​នាំចូល​រថយន្ត​ជជុះនៅកម្ពុជា មាន​ការ​ថយ​ចុះ​

  • 2018-02-16 06:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Brian Ko នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដា​ខេមកូម៉ូធ័រ ខេម​បូឌា បាន​លើកឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ​បច្ចុប្បន្ន​និន្នាការ​នៃ​ការ​ប្រើប្រាស់​រថយន្ត​ថ្មីៗ ក្នុង​ទីផ្សារ​កម្ពុជា បាន​និង​កំពុង​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រោះ​ប្រជាពលរដ្ឋ មាន​ការ​យល់ដឹង​ច្រើន​ពី​អត្ថ​ប្រយោជន៍​របស់​រថយន្ត​ថ្មី។ លើស​ពី​នេះ ការ​នាំចូល​រថយន្ត​មួយ​ទឹក​បាន​ធ្លាក់ចុះ ខណៈ​ការ​នាំចូល​រថយន្តថ្មី​បាន​កើន​ដល់ ១២% នៃ​ចំនួន​ការ​នាំចូល​រថយន្ត​សរុប បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ។

ដើម្បី​បង្កើន​ការ​នាំ​ចូល​រថយន្ត​ថ្មីៗ មក​ទីផ្សារ​កម្ពុជា និង​ទប់ស្កាត់​ការ​នាំចូល​រថយន្ត មួយ​ទឹក​ លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ធ្លាប់​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​កាត់​បន្ថយ​ពន្ធ​នាំចូល រថយន្ត​ថ្មី និង​បង្កើន​ពន្ធ​នាំចូល​រថយន្ត​ជជុះ​បន្ថែម​ទៀត មក​ទីផ្សារ​កម្ពុជា ឲ្យ​ស្រប​ទៅ​នឹង​និន្នាការ​ក្នុង​តំបន់។

សូម​ជម្រាប​ថា សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​បង្ហើប​ថា​ ក្នុង១​ឆ្នាំៗ កម្ពុជា​បាន​នាំចូល​រថយន្ត សរុប​ប្រមាណ៦​ម៉ឺន​គ្រឿង៕

ប្រភព ៖ Kley Kley

អត្ថបទថ្មី