អ្នក​ចូល​ចិត្ត​រឿង​ហុងកុង​ត្រូវ​ម៉ាច់! PNN ប្ដូរ​ម៉ោង​ផ្សាយ​ភាគ​ហុងកុង​ទៅ​ម៉ោង ៥-៧ យប់

  • 2018-02-16 10:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍ PNN នឹង​ប្ដូរ​ម៉ោង​ចាក់​ផ្សាយ​រឿង​ភាគ​ហុងកុង ពី​ម៉ោង ១១ និង​ម៉ោង ១២ ថ្ងៃ​ត្រង់ ទៅ​ម៉ោង ៥ ល្ងាច ដល់ ៧ យប់ ជា​ម៉ោង​ពិសេស​វិញ។ នេះ​បើ​តាម​ព័ត៌មាន​ដែល Sabay ទទួល​បាន។

រឿង​ហុងកុង​ដែល​ត្រូវ​ចាក់​ផ្សាយ​ក្នុង​ម៉ោង​ពិសេស​នេះ មាន ២ រឿង​គឺ «ល្បិច​ក្នុង​រាជវាំង វគ្គ១» និង «ភ្នាក់ងារ CID កម្ចាត់​គ្រឿង​ញៀន»។ រឿង​ទាំង​ពីរ​នេះ ជា​រឿង​ភាគ​ហុងកុង​ដែល​ពេញ​និយម​ខ្លាំង​ពី​ទស្សនិកជន។

«ល្បិច​ក្នុង​រាជវាំង វគ្គ១» ជា​ប្រភេទ​រឿង​បែប​ល្បិចកល ច្រណែន ឈ្នានីស ប្រកួត​ប្រជែង​តំណែង​ជា​អគ្គមហេសី​របស់​ស្តេច ខណៈ​ដែល​មាន​តារា​ល្បីៗ​ជាច្រើន​ប្រចាំ​ហុងកុង​ចូល​រួម​សម្ដែង។ ភាពយន្ត​ភាគ​ជក់ចិត្ត​មួយ​នេះ ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី ១៣ កុម្ភៈ ២០១៨ រាល់​ចន្ទ ដល់​សុក្រ ម៉ោង ៥-៦ ល្ងាច។

ឯ​រឿង​ភាគ​មួយ​ទៀត «ភ្នាក់ងារ CID កម្ចាត់​គ្រឿង​ញៀន» រឹត​តែ​មិន​ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត​តាម​ដាន​ប្រភេទ​រឿង​ស៊ើប​អង្កេត​ខក​បំណង​ឡើយ ព្រោះ​ជា​រឿង​ស៊ើប​អង្កេត​រឿង​ក្តី​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​នៅ​ហុងកុង និង​ការ​ប្រកួត​ប្រជែង​គ្មាន​ទី​បញ្ចប់។ «ភ្នាក់ងារ CID កម្ចាត់​គ្រឿង​ញៀន» នឹង​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ ២៧ កុម្ភៈ នេះ ម៉ោង ៦-៧ យប់។

ឈុត​ខ្លី​រឿង «ល្បិច​ក្នុង​រាជវាំង វគ្គ១»៖

ឈុត​ខ្លី​រឿង «ភ្នាក់ងារ CID កម្ចាត់​គ្រឿង​ញៀន»៖

ដោយ៖ សុផាត

អត្ថបទពេញនិយម