ចេញ​តម្រុយ​ខ្លះ​ហើយ​ពី​កម្លាំង​ម៉ាស៊ីន LG G7 និង​ថ្ងៃ​បង្ហាញ​ខ្លួន

  • 2018-02-17 03:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ប្រភព​ពី​របាយការណ៍​ក្រៅ​ស្រុក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន LG នឹង​ពន្យារពេល​ដាក់​បង្ហាញ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី G7 ដល់​ខែ​មិថុនា មិន​មែន​ខែ​កុម្ភៈ​ដូច​ឆ្នាំ​ទៅ​មិញ​ឡើយ។​ ត្រៀម​បំពាក់​អេក្រង់ ៦.១ អ៊ីញ ប្រភេទ MLCD+ ដែល​ជួយ​សន្សំ​ថាមពល​បាន​ច្រើន​ជាង ៣៥ ភាគរយ ធៀប​នឹង IPS LCD ធម្មតា។

រូបតំណាង

បំពាក់​នូវ​ឈីប​ជំនាន់​ក្រោយ​ដូច​គូ​ប្រជែង Snapdragon 845 មាន​អង្គ​គណនា​ប្រភេទ Octa-core និង GPU ប្រភេទ Adreno 630 អម​កម្លាំង RAM ធំ​ល្មម 4GB បន្សំ​អង្គ​ផ្ទុក 64GB។ រក្សា​កិត្តិនាម​កាមេរ៉ា​ភ្លោះ 13+13MP នៅ​ខាង​ក្រោយ ដោយ​មាន Aperture f/1.6 ដូច​គ្នា បូក​រួម​នឹង​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 អាច​ត្រាំ​បាន​ដល់​ជម្រៅ ១.៥ ម៉ែត្រ នៅ​រយៈ​ពេល ៣០ នាទី។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម