បដិសេធ​មិន​​យក​បេក្ខជន​​ធ្វើការ​ព្រោះ​មិន​ចេះ​អង់គ្លេស តែ​អង់គ្លេស​របស់​ប្រធាន HR អាន​ហើយ​ចង់​វិល​មុខ

  • 2018-02-17 08:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម​ម្នាក់​បាន​ដាក់​ពាក្យ​សុំ​ធ្វើការ​ជា​អ្នក​បើកបរ​នៅ​ក្រុមហ៊ុន​មួយ​នៅ​ Seattle រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក ប៉ុន្តែ​ត្រូវ​បាន​ប្រធាន HR បដិសេធ​ព្រោះ​ភាសា​អង់គ្លេស​របស់​លោក​ប្រើការ​មិន​បាន​ល្អ។ នេះ​បើ​តាម​​សារព័ត៌មាន Nextshark ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

កាល​ពី​ខែ​មុន​ Emily Huynh ជា​កូន​ស្រី​របស់​លោក​បាន​បង្ហោះ​នៅលើ Twitter របស់​នាង​ដោយ​និយាយ​ពី​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ ដែល​ប្រធាន​ផ្នែក​ធនធានមនុស្ស​បាន​ផ្ញើ​អ៊ីមែល​មិន​មាន​វិជ្ជាជីវៈ​ដល់​ឪពុក​របស់​នាង​បន្ទាប់​ពី​លោក​បាន​ស្នើ​សុំ​ធ្វើការ​នៅ​ក្រុម​ហ៊ុននោះ។

ក្នុង Email នោះ​ប្រធាន​ផ្នែក​ធនធានមនុស្ស​បាន​សរសេរ​ដូច​អ្នក​ទើប​រៀន​អង់គ្លេស​អីចឹង មិន​ដឹង​វេយ្យាករណ៍​ក្បាល​កន្ទុយ​នៅ​ឯណា​ទេ ដោយ​​បាន​សរសេរ​ថា "Let me tell you now, if you no speak English, I will send you home”។

បន្ទាប់​ពី​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ ប្រធាន​​ផ្នែក​ធនធានមនុស្ស (HR) នោះ​ត្រូវ​ក្រុម​បញ្ឈប់​ពី​ការងារ។ ប៉ុន្តែ​ឪពុក​របស់ Emily Huynh នៅ​​តែ​មិន​បាន​ទទួល​ការងារ ហើយ​យ៉ាងណាក្តី​លោក​ក៏​បាន​ខិតខំ​រៀន​អង់គ្លេស​បន្ថែម។

នាង​បាន​ផ្ញើ​អ៊ីមែល​ទៅ​ក្រុមហ៊ុន​៣​ផ្សេង​គ្នា​ដើម្បី​សុំ​ការងារ​ឲ្យ​ឪពុក។ សំណាង​ល្អ​លោក​ទទួល​ការ​សម្ភាសន៍​២ក្នុង​ចំណោម​៣​កន្លែង​ ហើយ​ចុង​ក្រោយ​លោក​​បាន​ទទួល​ការងារ​ជា​អ្នកបើកបរ​នៅ​​​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​ឈ្មោះ​ថា Charlie’s Produce។ Emily Huynh បាន​និយាយ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត