ប្រេស៊ីលបង្ហាញឈ្មោះកីឡាករ១៥នាក់ទៅ World Cup ទុក៨នាក់ប្រកាសពេលក្រោយ

  • 2018-02-18 02:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើសជាតិបាល់ទាត់ប្រេស៊ីលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ យុទ្ធនាការពានរង្វាន់ពិភពលោក World Cup ២០១៨ នៅរុស្ស៊ីលើកនេះ។

TITE

ក្រុមជើងឯកពិភពលោក៥សម័យកាល ក្រោមការដឹកនាំរបស់លោក TITE បានប្រកាសឈ្មោះកីឡាករ១៥នាក់ ដែលច្បាស់១០០% ថានឹងទៅលេង World Cup នៅរុស្ស៊ីស្របពេលកៅអីទំនេរ៨នាក់ទៀតទុកឱកាសឲ្យកីឡាករដទៃប្រឹងប្រែងប្រជែងគ្នា។

សមាជិក១៥នាក់មានដូចជា អ្នកចាំទី Allison (Roma) ខ្សែការពារ Dani Alves (PSG), Marquinhos (PSG), Miranda (Inter), Marcelo (Real Madrid) និង Thiago Silva (PSG)។

ខ្សែបម្រើមាន Casemiro (Real Madrid), Paulinho (Barcelona), Renato Augusto (Beijing Guoan), Coutinho (Barcelona), Fernandinho(Manchester City) និង Willian (Chelsea) ហើយខ្សែប្រយុទ្ធមាន Neymar (PSG), Gabriel Jesus (Manchester City) and Roberto Firmino (Liverpool)៕

ប្រភព៖ dreamatico   ប្រែសម្រួល៖ វីរ័ត្ន