Huawei P20 Plus រំពឹង​នាំ​យក​មុខងារ​ថ្មី តែ​មាន​លើ Nokia កន្លះ​ទសវត្ស​មក​ហើយ

  • 2018-02-19 10:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវ​បាន​គេ​រំពឹង​ជា​ម៉ូដែល P20 Plus នឹង​នាំ​មក​ជាមួយ​នូវ​មុខងារ​ Always On Display អម​បច្ចេកវិទ្យា​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក OLED។ អ្វី​ដែល​ពិសេស ត្រកូល P ឆ្នាំ ២០១៨ ក៏​នឹង​បំពាក់​ថាមពល​ថ្ម​ធំ ៤ ០០០ mAh ដូច Mate 10 Pro ស្រប​ពេល​ឆ្នាំ​ទៅ P10 Plus មាន​ត្រឹម ៣ ៧៥០ mAh។​

តាម​ការ​រំពឹង​ទុក​ម៉ូឌែល​ថ្មី​នេះ គ្រោង​លេច​វត្តមាន​ព្រម​គ្នា​នៅ​ពិព័រណ៍ MWC នា​ចុង​ខែ​កុម្ភៈ រួម​ម៉ូឌែល P20 និង P20 Lite ស្រប​ពេល​ចចាមអារ៉ាម​កន្លង​ទៅ​រូបរាង​នឹង​ផ្លាស់ប្ដូរ​មាន​ផ្នែក​ឆក​នៅ​ខាង​លើ​ដូច iPhone X ហើយ​ប្រើ​មុខងារ Animoji និង FaceID ក៏​ដូច​ជា​រត់​លើ Android 8.1 Oreo ចេញ​ពី​ប្រអប់​ស្រាប។​

រំឭក​ដែរ​ថា​មុខងារ Always-On Display ឬ​ហៅ​កាត់ AOD ជា​បច្ចេកវិទ្យា​ជួយ​សន្សំសំចៃ​ថាមពល​គាំទ្រ​ការ​ប្រើ​អេក្រង់ AMOLED ដោយ​មាន​ដំបូង​បង្អស់​លើ​ម៉ូដែល Nokia Lumia នា​ឆ្នាំ ២០១៣ មុន​លេចចេញ​លើ​ត្រកូល Motorola និង LG ក៏​ដូច​ផ្សារភ្ជាប់​ទៅ​ត្រកូល Galaxy S7/S7 Edge របស់ SAMSUNG នា​ឆ្នាំ ២០១៦ កន្លង​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Wikipedia | Flashfly   ប្រែ​សម្រួល៖ កៅ រក្សា