រៀបការជិត១ឆ្នាំហើយ ឆាយ​ វីរៈ​យុទ្ធ ​ទើបតែដឹកដៃភរិយា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ជប៉ុន​​

  • 2018-02-19 02:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​លើក​​ទី​មួយ​ហើយ​ដែលស្វាមី​ភរិយា​មួយ​គូ​នេះ​ ​ដឹកដៃ​គ្នា​ទៅ​​ដើរ​លេង​​នៅ​ជប៉ុន​​ ហើយ​ក៏​ជា​ដំណើរ​​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ដំបូងផងដែរ។

កន្លង​​មក​ប្តី​ប្រពន្ធ​មួយ​គូនេះ​មិន​សូវ​ជា​​បញ្ចេញ​រូប​ភាព​ផ្អែម​ល្ហែម​ ឬ​បង្ហាញ​វេលា​ដើរ​កម្សាន្ត​ជាមួយ​គ្នា​​​ដោយ​សារ​រវល់​ការងារ​រៀងខ្លួន​។ ឆ្លៀត​ក្នុង​ឱកាស​​ក្នុង​​រដូវ​​ចូល​ឆ្នាំ​ចិន​នេះ​ ជា​ពេល​វេលា​សម្រាក​​ទើបអ្នកទាំងពីរបាន​​ឱកាស​ទៅ​ដើរ​កម្សាន្ត។

បើតាម​ភរិយា​តារាចម្រៀង ឆាយ ​វីរៈ​យុទ្ធ ​អ្នក​នាង​ សែ ចាន់​ឌី ​បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ទៅ​​កម្សាន្ត​នៅ​ជប៉ុន​នេះ​ព្រោះ​ អ្នក​នាង​ចង់​ទៅ​លេង​​ប្រទេស​ក្នុងតំបន់​អាស៊ី​ ហើយ​ប្រទេស​ជប៉ុន​ជា​នាគ​មួយ​នៅ​ក្នុង​តំបន់ ដែល​មាន​សេដ្ឋ​កិច្ច​ខ្លាំង​​។

«ក្នុង​ខែ​កុម្ភៈ​នេះ​​មិន​មាន​​​ផ្កា​សា​គូរ៉ា​រីក​ច្រើន​ទេ ​ប៉ុន្តែ​វា​មាន​ព្រិល​ធ្លាក់​ ខ្ញុំ​ចង់​ទៅ​មើល​វា​ ការ​ពិត​ខ្ញុំ​និង​បង​ យើង​រវល់​ដូច​គ្នា​ តែយើង​ទៅ​ទាល់​តែ​ឆ្លៀត​ តាំង​ពី​រៀប​ការ​ហើយ​ជិត​មួយ​ឆ្នាំ​ហើយ​មិន​ទាន់​បាន​ទៅ​ណា​មួយ​ដង​ផង​» ចាន់ឌី រៀបរាប់។

​​តាម​គម្រោង​អ្នក​ទាំង​ពីរ​ចេញ​ដំណើរ ទៅ​ប្រទេស​ជប៉ុន​នៅថ្ងៃ​ទី​១៧ ដល់​ថ្ងៃ ទី​២១ ទើប​ត្រលប់​​មក​វិញ​៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធិដោយ សែ ចាន់ឌី