សូ ស្រណោះ៖ ខ្ញុំ​មិន​ដែល​ប្រាប់​ខ្លួន​ឯង​ថា​ជោគជ័យ​​ សូម្បី១ភាគរយ

  • 2018-02-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​មាន​នាម​ជា​យុវជន​កម្ពុជា​ដំបូង​ដែល​​ដណ្ដើម​បាន​ជយលាភី​លេខ​១​ពី​​​ "​មហោស្រព​​យុវជន​​អាស៊ាន" កាល​ពី​ឆ្នាំ​ចំណោម​១០​ប្រទេស​ចូល​រួម​ក្នុង​ឆ្នាំ​២០០៣ និង​មាន​សាលា​ដូរ្យតន្ត្រី​ផ្ទាល់​ខ្លួន​ក្ដី ក៏​អនុបណ្ឌិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ព្យាណូ​ពី​ជប៉ុន​ សូ ស្រណោះ ថា​ខ្លួន​មិន​ដែល​គិត​ថា​ខ្លួន​ជោគជ័យ​​ឡើយ សូម្បី១​ភាគ​រយ។

លោក និយាយ​ថា៖ "ខ្ញុំ​អត់​ដែល​ប្រាប់​ខ្លួន​ឯង ថា​ខ្លួន​ឯង​ជោគជ័យ​ទេ សូម្បី​តែ​១ភាគរយ​ក៏​ដោយ ព្រោះ​ខ្ញុំ​គិត​ថា​ពាក្យ​ជោគជ័យ និង​បរាជ័យ​វា​នៅ​ជិត​គ្នា។ បើ​សិន​​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​ជោគជ័យ ទី១​ខ្ញុំ​នឹង​មិន​ខំ​ប្រឹង​ ទី​២ ខ្ញុំ​នឹង​មើល​ងាយ​ការងារ​។ ហើយ​ខ្ញុំ​អត់​ដឹង​ថា​ពាក្យ​ជោគជ័យ​ វា​ជោគជ័យ​របៀប​ណា? បើ​សិន​ជា​យើង​​មិន​ទាន់​​មើល​ឃើញ​​​អ្វី​ដែល​យើង​ចង់​បាន"។

ការ​លើក​ឡើង​ដូច្នេះ​ត្រូវ​បាន​សាស្ត្រាចារ្យ​ផ្នែក​តន្ត្រី​ដដែល​រៀប​រាប់​ថា មិន​លោក​ជា​មនុស្ស​បរាជ័យ​ទេ វា​គ្រាន់​តែ​ជា​ចំណុច​ដាស់​សតិ​ខ្លួន​ឲ្យ​មាន​សន្ទុះ​ខំ​ប្រឹង​កាន់​តែ​ខ្លាំងក្លា​ឡើង។

លោក សូ ស្រណោះ មាន​វ័យ​៣៦​ឆ្នាំ មាន​ដើម​កំណើត​នៅ​ភ្នំពេញ ជា​បុគ្គល​​​ម្នាក់​គត់​ដែល​មាន​ជំនាញ​ផ្នែក​តន្ត្រី​ក្នុង​គ្រួសារ​​ដែល​មាន​បង​ប្អូន​៦​នាក់ និង​​មាន​ឪពុក​ជា​គ្រូ​ពេទ្យ៕​​​​​

អត្ថបទ៖ សុខណា

រាយការណ៍៖ រត្នន៍