Man City អស់​ពាន​ FA Cup ក្រោយ​ធ្លាក់​ក្រោម​ស្នា​ដៃ​ Wigan

  • 2018-02-20 00:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City អស់​ឱកាស​ប្រជែង​ពាន​ FA Cup ​ហើយ​ក្រោយ​ធ្លាក់​ចេញ​ពី​កម្មវិធី​ក្រោម​ស្នាដៃ​ Wigan វគ្គ​១៦​ក្រុម​ចុង​ក្រោយ។​

បរាជ័យ​នេះ​មាន​ន័យ​ថា​ក្រុម​រហស្សនាម​ មេឃ​ខៀវ​នៅ​សល់​ពាន​៣​ប៉ុណ្ណោះ​នៅ​ក្នុង​ដៃ​គឺ Premier League (ក្រុម​លេខ​១) Champions League (វគ្គ​១៦​ក្រុម) និង​ League Cup (ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ)។​ ជ័យ​ជម្នះ​១-០ របស់​ម្ចាស់​ផ្ទះ​ Wigan ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​អៀរឡង់​ខាង​ជើង​ Will Grigg នៅ​នាទី​៧៩។

ក្រោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ Wigan ត្រូវ​ឡើង​ទៅ​ប៉ះ​ Southampton នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បន្ត​ទៀត៕

អត្ថបទ៖ វិរ័ត្ន