​OnePlus លេង​បោក​ iPhone X/ Note8 ឆៅៗ​ អ្នក​ប្រើ​ស្លុត​ចិត្ត​មិន​ស្ទើរ

  • 2018-02-20 03:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ OnePlus បាន​វីដេអូ​ស្ប៉ត​ដ៏​ចម្លែក​មួយ​ទៀត​ ដើម្បី​បង្អួត​ពី​សមត្ថភាព​របស់​ OnePlus 5T ដែល​ជា​ទូរសព្ទ​កំពូល​នា​ពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន។

​ក្នុង​វីដេអូ​ថ្មី​ OnePlus បាន​​នាំ​យក​ស្មាតហ្វូន​កំពូល​នា​ពេល​បច្ចុប្បន្ន​ទៅ​កាន់​​ដង​វិថី​នា​ទីក្រុង​ឡុងដុង​​ ចក្រភព​អង់គ្លេស​។ បន្ទាប់​ពី​ប្រមូល​បាន​បេក្ខភាព​ ៤ រូប​​តាម​ផ្លូវ​ គេ​ក៏​ចាប់​ផ្ដើម​​យក​ OnePlus 5T ប្រកួត​នឹង​ iPhone X, iPhone 8, Galaxy S8 និង Galaxy Note8 លើ​ផ្នែក​មួយ​ចំនួន។

ការ​ប្រកួត​មាន​ចាប់​ផ្ដើម​ពី​ ការ​ដោះ​សោ​ទូរសព្ទ, ការ​ថត​រូប, បើក​ភ្លើង​ពិល និង​ចាក់​ចម្រៀង។ ជា​លទ្ធផល​ OnePlus 5T ឈ្នះ​គ្រប់​ការ​ប្រកួត។ បន្ទាប់​ពី​ប្រកាស​ស្មាតហ្វូន​ដែល​ឈ្នះ​រួច​ ពិធី​ករ​បាន​ស្មាតហ្វូន​ដែល​ចាញ់​ ទៅ​បោក​ផ្ទាល់​នឹង​ដី។

ពេល​ឃើញ​ទូរសព្ទ​ខ្លួន​ត្រូវ​គេ​យក​បោក​ឆៅៗ​បែប​នេះ​ បេក្ខជន​ដែល​ចូល​រួម​​មាន​ខ្លះ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​តាម​ពិត​ទៅ​ទូរសព្ទ​ដែល​គេ​យក​បោក​ជា​ទូរសព្ទ​ក្លែង​ក្លាយ​នោះ​ទេ ហើយ​ចុង​ក្រោយ​បេក្ខជន​ចូល​រួម​ទទួល​បាន​ OnePlus 5T មួយ​គ្រឿង​​ Free ទៀត​ផង៕​​

​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម