កំពូល​បុរស​ខ្លាច​ខ្ពស់ Luhan សុខចិត្ត​ទ្រាំជិះ​យន្ត​ហោះ​ទាំង​ភ័យ ដើម្បី​គូស្នេហ៍​

  • 2018-02-20 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ Luhan ពិត​ប្រាកដ​ ច្បាស់​ជា​ដឹង​ថា​តារា​ប្រុស​រូប​នេះ​ខ្លាច​ខ្ពស់​ប៉ុណ្ណា​ហើយ។

ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ កាល​ពី​នៅ​ជុំ​គ្នា​ជាមួយ​សមាជិក​ក្រុម​ EXO ផ្សេង​ទៀត​ Luhan ពិត​ជា​ខ្លាច​រអា​នឹង​សភាព​ខ្ពស់​ណាស់។ ជាមួយ​គ្នា​នោះ​ ពេល​សមាជិក​ដទៃ​ជ្រើស​ការ​ធ្វើ​ដំណើរ​ដោយ​ជិះ​យន្តហោះ​ Luhan បែរ​ជា​ជ្រើស​យក​ការ​ជិះ​រថភ្លើង ឫ​កប៉ាល់​ទៅ​វិញ។

ប៉ុន្តែ​ ថ្មីៗ​នេះ​នៅ​ពេល​បង្ហាញ​ខ្លួន​ជាមួយ​មិត្ត​ស្រី​ក្មេង​វ័យ​ តារា​ប្រុស​រូប​នេះ​បាន​ព្យាយាម​ទប់​ស្មារតី​កុំ​ឲ្យ​ខ្លាច។ អំឡុង​ពេល​វិស្សមកាល​នៃ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​ បុរស​ខ្លាច​ខ្ពស់​រូប​នេះ​ និង​គូស្នេហ៍​សំណព្វ​ បាន​ចំណាយ​ពេល​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ទង្វើ​នេះ​ ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ដើម្បី​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ Luhan សុខ​ចិត្ត​ទុក​ភាព​ភ័យ​ខ្លាច​មួយ​ឡែក​សិន​ ដោយ​ធ្វើ​ដំណើរ​ជិះ​យន្ត​ហោះ​ពី​ចិន មក​ដល់​ជប៉ុន។ តាម​រយៈ​រូបភាព​ដែល​អ្នក​គាំទ្រ​ផ្ដិត​បាន​ បាន​បង្ហាញ​ថា​អ្នក​ទាំង​ ២ មាន​ក្ដី​សុខ​ណាស់​ ពិសេស​រីករាយ​នឹង​ដំណើរ​កម្សាន្ត​ជុំ​គ្នា​លើក​នេះ​ណាស់៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី