ធឿន​ ធារ៉ា​ ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ឆ្នាំ​ ២០១៨​

  • 2018-02-20 04:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​ ធឿន​ ធារ៉ា​ ឥលូវ​នេះ​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​សម្រាប់​ ឆ្នាំ​២០១៨​ ដើម្បី​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​នានា​នៅ​ពេល​ខាង​មុខ​នេះ។​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ បេក្ខភាព​ជម្រើស​ជាតិ​សម្រាប់​ឆ្នាំ​នេះ​គឺ​មាន​ ៨រូប​ និង​គ្រូ​បង្វឹក​ចំនួន​ ២រូប​ ហើយ​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចាប់​ពី​ខែ​កុម្ភៈ​ នេះ​តទៅ។​ ការ​ប្រមូល​ផ្ដុំ​កីឡាករ​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​នេះ​ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នានា​ និង​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ផង​ដែរ។​

កីឡាករ ម៉ឺន សុភា
កីឡាករ ធឿន ធារ៉ា
កីឡាករ ឡៅ ចន្រ្ទា​
កីឡាករ ឃីម​ ឌីម៉ា​
កីឡាករ សែម​ សំណាង(ឡុង សំំណាង)
កីឡាករ​ ឡៅ ចិត្រា​
កីឡាករ វ៉ាន់ វឿន(សុខ ទូ)
កីឡាករ ហ៊ឹម​ សេរី

អត្ថបទ៖ នួន ស៊ីណា​