គូ​ប្រជែង​ចាស់​ Chelsea ឬ​ Barca ឈ្នះ​នៅ​យប់​នេះ?

  • 2018-02-20 08:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ខៀវ​ Chelsea នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Stamford Bridge ស្វាគមន៍​ FC Barcelona នៅ​ម៉ោង​ ២:៤៥​នាទី​រំលង​អាធ្រាត្រ​ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

មុន​ឈាន​ដល់​វគ្គ​នេះ​ Barcelona បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១​នៃ​ពូល​ D ដោយ​ឈ្នះ​ ៤​ស្មើ​២​ ស្រប​ពេល​ Chelsea បាន​លេខ​២​ក្នុង​ពូលC ប្រកួត​​៦​ដង​ ឈ្នះ​៣​ ស្មើ​២​ និង​ចាញ់​១​។ ចាំ​មើល​ប្រកួត​យប់​នេះ​ក្រុម​ណា​ទទួល​ជ័យ​ជម្នះ​នៅ​ជើង​ទី​មួយ?

ជើង​កីឡាករ៖

Chelsea៖ ម្ចាស់​ផ្ទះ​មាន​បញ្ហា​កីឡាករ​មួយ​ចំនួន​ដោយសារ​របួស​ដូចជា Barkley, David Luiz និង​ Bakayoko ដូច្នេះ​ជម្រើស​ដំបូង​អាច​ជា​ Courtois; Azpilicueta, Christensen, Cahill; Moses, Kanté, Fàbregas, Alonso; Hazard, Pedro និង​ Morata។

Barcelona៖ ក្រុម​ភ្ញៀវ​មាន​បញ្ហា​កីឡាករ​ Semedo (ជាប់​ពិន័យ​) និង​ Vermaelen (របួស) ខណៈ​ Coutinho មិន​អាច​លេង​បាន​ព្រោះ​បាន​ខ្លួន​នៅ​ Champions League ជាមួយ​ Liverpool រួច​ហើយ​ ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា Ter Stegen; Sergi Roberto, Piqué, Umtiti, Jordi Alba; Busquets, Paulinho, Rakitić; Iniesta, Messi និង​ Suárez។

សម្ដី​គ្រូ​បង្វឹក៖

Antonio Conte (Chelsea)៖ "ពួក​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ខ្ពស់​បំផុត​ក្នុង​ការ​ប្រកួត​នេះ។ យើង​ស្គាល់​ Barcelona ច្បាស់​។ ពួកគេ​ចូល​ចិត្ត​ប៉ះ​បាល់​ច្រើន​ និង​គ្រប់គ្រង​បាល់​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដូច្នេះ​កីឡាករ​ទាំង​អស់​ត្រូវ​ប្រឹង​លេង​កុំ​ឲ្យ​បាត់​បាល់​ ហើយ​ពេល​បាន​បាល់​ត្រូវ​ដឹង​ថា​គួរ​ធ្វើ​ដូច​ម្ដេច"។​

Ernesto Valverde (Barcelona)៖ “Chelsea មាន​របៀប​លេង​បាល់​ដូច​ក្រុម​ឯ​ទៀត​នៅ​ Premier League។ វា​នឹង​មាន​ការ​លំបាក​ព្រោះ​យើង​ត្រូវ​លេង​ទល់​នឹង​ក្រុម​ជើង​ឯក​លីគ​អង់គ្លេស។​ ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នា​មួយ​ចំនួន​ពី​មុន​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​កាន់​តែ​ចាប់​អារម្មណ៍"។

ប្រវត្តិ​ជួប​គ្នា​​

ឆ្នាំ​២០០០៖ Chelsea ៣-១ Barcelona, Barcelona ៥-១ Chelsea ឆ្នាំ​២០០៥៖ Barcelona ២-១ Chelsea, Chelsea ៤-២ Barcelona ឆ្នាំ​២០០៦៖ Chelsea ១-២ Barcelona, Barcelona ១-១ Chelsea ឆ្នាំ​២០០៩៖ Barcelona ០-០ Chelsea, Chelsea ១-១ Barcelona ឆ្នាំ​២០១២៖ Chelsea ១-០ Barcelona, Barcelona ២-២ Chelsea៕

ព្យាករណ៍៖ Chelsea ១-១ Barcelona

អត្ថបទ៖ វិរ័ត្ន