Ringtone ប្រចាំត្រកូល Galaxy ជំនាន់ថ្មី ចេញមុនបាត់ បើបានស្តាប់កុំអន្លង់អន្លោចតាមឲ្យសោះ
- 2018-02-21 03:24:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ringtone ប្រចាំត្រកូល Galaxy ជំនាន់ថ្មី ចេញមុនបាត់ បើបានស្តាប់កុំអន្លង់អន្លោចតាមឲ្យសោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន SAMSUNG Electronics បានបញ្ចេញវីដេអូចម្រៀងថ្មី "Over the Horizon” ជាប្រភេទសំឡេងរោទ៍ធ្លាប់មានប្រើលើត្រកូល Galaxy រាប់ជំនាន់មកហើយ។ ជាការរៀបចំសម្រាប់បំពាក់លើស្មាតហ្វូនឆ្នាំ ២០១៨ ក្រោយចូលរួមសហការជាមួយអ្នកនិពន្ធទំនុកភ្លេងលោក Pétur Jónsson ។
ថ្លែងជុំវិញសំឡេងរោទ៍ប្រចាំត្រកូលធ្លាប់មានតាំងពីឆ្នាំ ២០១១ ក្រុមហ៊ុន SAMSUNG បញ្ជាក់ថា "ជារៀងរាល់មួយឆ្នាំម្ដង ស្មាតហ្វូន Galaxy ក៏នឹងបង្ហាញនូវម៉ូឌែលថ្មី សម្របនឹងការកែសម្រួលទំនុកបទ Over the Horizon ដែលសបង្ហាញពីការវិវត្តនៃឧបករណ៍ជំនាន់នីមួយៗ"។
រំឭកថាកន្លងទៅក្រុមហ៊ុនកូរ៉េខាងត្បូងក៏បង្ហើបពីកាលបរិច្ឆេទដាក់បង្ហាញ Galaxy S9/S9+ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ នៅអំឡុងសប្ដាហ៍ក្រោយ ហើយរំពឹងបើក Pre-Order នាថ្ងៃទី ១ និងដាក់លក់ជា សាធារណៈនៅថ្ងៃទី ១៦ មិនា។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
OnePlus លេងបោក iPhone X/ Note8 ឆៅៗ អ្នកប្រើស្លុតចិត្តមិនស្ទើរ
មានលុយត្រឹម ៤ ម៉ឺនដុល្លារ អាចគិតគូរឡានបើកបរស្វ័យប្រវត្តិ Nissan បាន