កាដូ​​​ខួប​កំណើត​ដ៏​មិន​អាច​បំភ្លេច​បាន​របស់​តារា​ J-Hope ក្នុង​ក្រុម​BTS

  • 2018-02-20 13:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​តារា​កូរ៉េ J-Hope ក្នុង​ក្រុម​ចម្រៀង​ដ៏​ល្បី​BTS មិត្ត​រួម​ក្រុម​ Jin ​បាន​សម្រេច​ចិត្ត​ផ្ញើ​កាដូ​មិន​ធម្មតា​មួយ​ឲ្យ។

កាដូ​ដែល​តារា​ពូកែ​លេង​សើច​ Jin ឲ្យ​ទៅ​ J-Hopeគឺ៖ Jin បាន​បង្ហោះ​លើTweeter​ថា "រីករាយ​ថ្ងៃ​ខួប​កំណើត សម្លាញ់! គ្នា​រង់​ចាំ​អស់១​​ឆ្នាំ​ហើយ​ដើម្បី​បង្ហោះ​រូប​នេះ។" ជាមួយ​សារ​នេះ ក៏​មាន​រូប​ថត​មួយ​សន្លឹក​ភ្ជាប់​មក​ជា​មួយ​ដែរ។

នៅ​ក្នុង​រូប​ថត​នេះ​ បង្ហាញ​ថា​ តារា​ចម្រៀង​ J-Hope កំពុង​ញញឹម​ដាក់​កាមេរ៉ា ក្នុង​សភាព​​មុខ​បែប​ធម្មជាតិ។ តារា​រូប​នេះ មិន​បាន​ផាត់​មុខ​ ហើយ​ថែម​ទាំង​ពាក់​វ៉ែនតា​មូល​ៗ និង​​មួក​រោមសត្វ​ទៀត​ផង។ គ្រាន់​តែ​ឃើញ​រូប​ដ៏​អស់​​សំណើច​មួយ​សន្លឹក​នេះ​ភ្លាម​ តារា​សង្ហា​រួម​ក្រុម​​ Jimin ក៏​ចេញ​មុខ​ឆ្លើយ​តប​វិញ​ថា "មាន​អ្នក​ចេញ​មុខ​ការពារ​បង​ប្រុស​(J-Hope) នៅ​ទី​នេះ។ ​តែ​ខ្ញុំ​ក៏​មិន​អាច​ហាម​ខ្លួន​ឯង​មិន​​ឲ្យ​ចូល​​ឆ្លើយ​ក្នុង​រូប​ដ៏​អស់​សំណើច​នេះ​បាន​ដែរ"។

អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ តារា​ចម្រៀង​ Jimin​ក៏​ឆ្លៀត​បន្ត​ថា "ខ្ញុំ​ក៏​មាន​រូប​ថត​របស់​បង​(Jin)ជា​ច្រើន​ដែរ ហើយ​ក្នុង​រូប​ថត​ទាំង​នោះ គឺ​សក់​របស់​បង​​រលើប​ដូច​លាប​ខ្លាញ់"។

ជាមួយ​គ្នា​នេះ អ្នក​គាំទ្រ​ជា​ច្រើន​ក៏​បាន​ឆ្លើយ​ថា "ពួក​អ្នក​ទាំង​អស់​គ្នា គឺ​ពិត​ជា​សំឡាញ់​ដ៏​ល្អ​មែន ដែល​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដូច​នេះ។" ហើយ​មាន​អ្នកខ្លះ​ក៏​សរសេរ​ថា "នេះ​​​ជា​កាដូ​ដែល​មិន​អាច​បំភ្លេច​បាន របស់J-Hope"៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហ៊ុយ