រូប​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ ម្ដាយ​ចំពោះ​កូន​ក្នុង​ទិវា​ជាតិ​សុខភាព​មាតា​ ទារក​ និង​កុមារ​

  • 2018-02-21 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ថ្ងៃ​ទិវា​ជាតិ​សុខភាព​មាតា​ ទារក​ និង​កុមារ​ ដែល​ជា​ទិវា​មួយ​ប្រារព្ធ​ឡើង​ក្នុង​គោង​បំណង​លើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​មាតា​ ទារក​ និង​កុមារ​ទូទាំង​ប្រទេស​។ គ្រាន់​តែ​តួលេខនៅ​មន្ទីពេទ្យ​គន្ធបុប្ផា​​ក្នុង​មួយ​ឆ្នាំ​ចំនួន​ស្រ្តីមាន​ផ្ទៃ​ពោះ និង​កុមារ​ទទួលការ​ព្យាបាល​មាន​​រាប់​ម៉ឺន​នាក់​។​

បើ​យោង​តាម​ Facebook ផ្លូវ​ការ របស់​បណ្ឌិត Beat Richnerស្ថាបនិក​មន្ទីរ​ពេទ្យ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា តួ​លេខ​របស់​កុមារ និង​ស្ត្រី មក​ពិនិត្យ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ និង​ផ្នែក​សម្ភព​នៃ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័នទី៧ គិត​ចាប់​ពី​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ២០១៧​ ដល់​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​២០១៨​ មាន​​កុមារ​សរុប​ ៧៨ ៧៦៣ នាក់​ ស្ត្រី​មានផ្ទៃ​ពោះ​១២ ៨៨៩ នាក់​ បាន​មក​ពិនិត្យ​តាម​ដាន​ផ្ទៃ​ពោះ​ ក៏មាន​ដែរ​ស្រ្តី​ដែល​ទទួលការ​ព្យាបាល​មាន​ចំនួន​ ១២ ៨៨៩ នាក់ និង​សម្រាល​កូន​បាន​ចំនួន​ ២ ៣៥៦នាក់។

​ទំព័រ​ Facebook ផ្លូវ​ការ​ដដែល​នេះ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មករា​ ​បាន​បង្ហាញ​ពី​តួលេខ​ពិត​ប្រចាំ​ឆ្នាំ​២០១៧របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ និង​សៀមរាប​ ​កុមារ​មាន​ជំងឺ​ចំនួន​៩០៩ ១៩២ នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ១៦៧ ៧៩០នាក់​បាន​មក​សម្រាក​ព្យាបាល​ ចំណែក​ការ​វះ​កាត់​បេះដូង​ និង​ភ្ជិត​ប្រហោង​បេះដូង​​មាន​ចំនួន​ ២៦ ៤៤២នាក់​​។ ដោយឡែក​ស្ត្រី​មាន​ផ្ទៃ​ពោះ​មក​សម្រាក​ព្យាបាល​ មាន​១៥៤ ៧១៦នាក់​ និង​សម្រាល​កូន​ចំនួន​ ២៩ ៨២៨​នាក់​។

អត្ថបទដោយ៖ លន ហ្សាឌីណា ​

អត្ថបទពេញនិយម