ពី​តួ​ឯក​ស្រី​​ មកបន្ថែម​អាជីពជា​អ្នក​ផាត់​​មុខ​កុន​ខ្នាត​ធំ​

  • 2018-02-22 06:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី​ក្នុង​រឿង​ជន​រង​គ្រោះ​ អ្នក​នាង​ថន​ ថា​ណែត​ ដែល​គ្រប់​គ្នា ស្គាល់​ថា​អ្នក​​ គ្រូ​សិលា​ ឈ្មោះ​ក្នុង​"រឿង​ជន​រងគ្រោះ​" ពេល​នេះ​កំពុង​ចាប់​អា​ជីព​ថ្មី​មួយ​ទៀត​គឺ​ជា​អ្នក​ផាត់​មុខ​បែប​រន្ធ ក្នុង​ខែ​ភាពយន្ត​​។ ថា​ណែត​បាប​ប្រាប់​Sabay ថា​ការងារ​ផាត់​មុខ​នេះ​នាង​ស្រលាញ់​ជា​យូរ​មក​ហើយ​ កន្លង​មក​នាង ធ្លាប់​រៀន​ការ​ផាត់​មុខ​បែប​ ស្អាត​ ទើប​តែ​ថ្មី​នេះ​នាង​បាន​ចូល​ វគ្គ​សិក្សា​ពី​របៀប​ផាត់​ បែប​រន្ធ​នេះ​។ « ខ្ញុំ​ស្រឡាញ់​ការ​ផាត់​មុខ​នេះ​ យូរ​មក​ហើយ ខ្ញុំ​ទើប​តែ​ចូល​​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្តាល​មួយ​នេះ​ខ្ញុំ​មាន​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម។ កន្លងមក​ខ្ញុំ​ធ្លាប់​ផាត់​មុខ​ដែរ​ក្នុង​រឿង​ខ្លះ​តែ​ផាត់​បែប​ធម្មតា​ទេ។»​ ​

សម្មកភាព ថាណែត ផាត់មុខ

ក្រោយ​ពី​បាន​ចូល​ក្នុង​វគ្គ​សិក្សា​ខ្លី​ពី​ការ​ផាត់ បែប​រន្ធត់​ នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ និង​ទទួល​ការ​ថត​ភាព​យន្ត​នៅ​កម្ពុជា​ ​​​​​​​អ្នក​នាង​ថន​ ថា​ណែត​ សង្ឃឹម ខ្លួន​និង​អាច​ ចូល​រួម​ក្នុង​ការ​ងារ ផាត់​មុន​បែប​រន្ធ​បាន​នៅ​ក្នុង​កុន​កម្ពុជា​បាន។

អ្នក​នាង ថន ថា​ណែត ជា​អ្នក​សៀម​រាប​ មាន​បងប្អូន​៥​នាក់​ជា​កូន​ពៅ​ក្នុង​គ្រួសារ​ដែល​​មាន​ឪពុក​ជា​មន្ត្រី​ធ្វើ​ការ​នៅ​ អគ្គីសនី​កម្ពុជា​ និង ម្តាយ​ជា​អ្នក​រក​ស៊ី​បន្តិច​បន្តួត​ ។​​​ អ្នក​ម្តាយ​កូន​មួយ​នេះ​ ពី​ដំបូង​ឡើយ​នាង​ជា​ អ្នក​បក​ភាសា​ផ្នែក​ជប៉ុន​ ហើយ​ការងារ​សិល្បៈ​នាង​កើត​ចេញ​ពី​មណ្ឌល ព័ត៌​ស្រ្តី​កម្ពុជា តាំង​ឆ្នាំ​២០១៤ មក​​​។ តារា​មស្តែង​ម្នាក់​នេះ​បាន​បន្ត​ការងារ វីឌីអូ​ អប់រំ និង​រឿង ដុំ​និង​ភាគ​ជា​ច្រើន​ហើយ​ហើយ​រឿង​ចុង​ក្រោយ​នាង​ ដែល​នាង​ចូល​រួម​សម្ដែង​គឺ រឿង "មុនដំបូង​ខ្មែរ​​​ក្រហម​​សម្លាប់​ប៉ា​របស់ខ្ញុំ" ក្នុង​ឆ្នាំ​នេះ​នាង​ក៏​មាន​គម្រោង​ថត​រឿង​ថ្មី​ ក្រោយ ពី​សម្រាល​កូន​​រួច។

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទពេញនិយម