ធ្លាប់​តែ​ឃើញ​ពាក់​អាវ​លេខ ៧ មាន​ដែល​ឆ្ងល់​ Ronaldo ធ្លាប់ពាក់​លេខ​ប៉ុន្មាន​ខ្លះ​ឬ​អត់?

  • 2018-02-21 12:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​តែង​ធ្លាប់​ដឹង​ហើយ ស្ទើរ​តែ​ពេញ​មួយ​អាជីព​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​គ្រង​តំណែង​ជា​ម្ចាស់​អាវ​លេខ ៧ ទាំង​ក្នុង​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ។ ទោះ​ជា​យ៉ាង​ណា លេខ ៧​មិន​មែន​ជា​លេខ​អាវ​តែ​មួយ​ទេ ដែល Ronaldo ធ្លាប់​ធ្វើ​ជា​ម្ចាស់។ ស្រប​ក្នុង​ន័យ​នេះ​អត្ថបទ​នឹង​បង្ហាញ​ពី​លេខ​អាវ​ទាំង​អស់ ដែល​ខ្សែ​ប្រយុទ្ធ​ធ្លាប់​ពាក់​តាំង​ពី​ចាប់​ផ្ដើម​អាជីព​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០០២​មក៖

លេខ​ ២៨៖ ពេល​លេង​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Sporting CP រដូវ​កាល ២០០២/០៣។

លេខ ១៧៖ ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ពី​ឆ្នាំ ២០០៣-២០០៦។

លេខ ៩៖ ពេល​ចូល​លេង​ឲ្យ​ក្លឹប Real Madrid រដូវ​កាល ២០០៩/១០។

លេខ ៧៖ ពេល​លេង​ឲ្យ​ក្លឹប Manchester United (២០០៣-២០០៩) និង Real Madrid (២០១០-បច្ចុប្បន្ន)។ កីឡាករ​ Ronaldo ក៏​ចាប់​ផ្ដើម​គ្រង​ជា​ម្ចាស់​លេខ​អាវ​នេះ​ដែរ ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ចាប់​ពី​ឆ្នាំ ២០០៧​មក៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី