បើកបង្ហាញយុវជន​វ័យ​ក្មេង៤​នាក់ ព្រួត​គ្នា​រចនា​រូប​គំនូរ​ថ្មី​លើ​កំប៉ុង​កូកា

  • 2018-02-22 02:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ក្មេង​៤រូប​ បានសម្រេច​នាំ​គ្នា​រចនា​រូប​គំនូរ​ថ្មី​លើ​កំប៉ុង​កូកាកូឡា ដោយ​បង្ហាញ​ពី​និមិត្តសញ្ញា​ និង​អត្ថ​ន័យ ៣ ផ្សេងៗ​គ្នា សម្រាប់​ជូន​ជា​កាដូ​ដ៏​មាន​តម្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ​។

ការរចនា​យ៉ាង​សម្រិតសម្រាំង ផ្ចិត​ផ្ចង់ និង​យកចិត្តទុកដាក់​ជាទី​បំផុត​ពី​សិល្បករ​ខ្មែរ ៤​រូប​នោះ​រួមមាន​៖ បេះដូង គោម​ផ្កាយ និង​ផ្កាម្លិះ​។

​លោក សន ករុណា អាយុ ២៣​ឆ្នាំ​ អ្នក​រចនា​រូប​គោម​ផ្កាយ “​តំណាងឲ្យ​ជូន​ពរ​ជ័​យ​សិរី​ម​ង្គ​ល​”​ ។ លោក​ទើបតែ​បញ្ចប់​ការសិក្សា​ផ្នែក Interior Design នៅ​សកលវិទ្យា​ល័យ​ភូមិន្ទ​វិ​ចិត្រ​សិល្បៈ​។ ករុណា មាន​ជំនាញខាង​គំ​នូរ​ប្រពៃណី​ខ្មែរ និង​គំនូរ doodle​។ ស្នាដៃ​សិល្បៈ​របស់លោក ភាគ​ច្រើនបាន​ដាក់តាំង​នៅតាម​ជញ្ជាំង ហាង​កាហ្វេ ហាង​ទំនិញ កា​រិ​យាល័យ និង​ភោជនីយដ្ឋាន​នានា​។​

ផ្អែកទៅលើ​គោម​រូប​ផ្កាយ​ដែលមាន​ប្រជាប្រិយភាព និង​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូ​លំ​ទូលាយ​ក្នុង​អំ​ឡុង​ពេល​នៃ​ការ​ប្រារ​ព្ធ​ពិធីបុណ្យ​ចូល ឆ្នាំ​ខ្មែរ​។ ទាំង​ការ​រិះរក​គំនិត ការ​រចនា និង​ការ​អភិ​វ​ឌ្ឍ​នៃ​ស្នាដៃ​សិល្បៈ​នេះ ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​២ សប្តាហ៍​ដើម្បី​បញ្ចប់​កិច្ចការងារ​នេះ​។

"ខ្ញុំ​បានរ​ច​នាវា​ឡើង ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​នូ​វ​ក្បាច់​ភ្ញីទេស​របស់​ខ្មែរ​(​ភាគច្រើន​ឃើញ​មាន​នៅតាម​ជញ្ជាំង​ប្រាសាទ​) និង​បញ្ចូល​វា​ជាមួយ កូកា​-​កូ​ឡា ដើម្បី​ទទួល​អំណរ បុណ្យចូលឆ្នាំថ្មី​។ ស្នាដៃ​សិល្បៈ​នេះ​គឺជា​ការច្នៃប្រឌិ​តរបស់​ខ្មែ​ខ្មែរ​សុទ្ធសាធ​"។ កុរណា ថ្លែងក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ ២០ កុម្ភៈ។

​ ​លោក ចាន់ សំអន​ អាយុ ៣១​ឆ្នាំ រចនា​រូប​បេះដូង "​តំណាងឲ្យ​សេចក្តីស្រឡាញ់​”​ ដោយ​ចំណាយ​ពេលជាង​១ខែ​ ទើប​លេច​ចេញ​ជារូបរាង​នេះ​ឡើង។ លោក​បាន​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យា​ល័យ​ភូមិន្ទ​វិ​ចិត្រ​សិល្បៈ ជំនាញខាង​គំ​នូរ​។ គំនូរ​លោក ភាគច្រើន​ត្រូវបាន​ប្រើ​នៅក្នុង​វិស័យ​ផ្សាយពាណិជ្ជកម្ម និង​ទំនាក់ទំន​ង ដូចជា ប្រក្រតិ​ទិន ខិត្តប័ណ្ណ ផ្ទាំង​រូបភាព និង​ផ្ទាំង​ប៉ាណូ ជាដើម​។​ ​ បើតាម​ការ​ឲ្យ​ដឹង​ពីយុវជន​វ័យ ៣១ឆ្នាំ​រូប​នេះ​ប្រាប់ថា៖ "ជាមួយនឹង​គំនិត​នេះ ខ្ញុំ​បាន​សម្រេចចិត្ត​បង្កើ​ត​ត​វា​ជា​រាង​បេះ​ដូង​ចេញពី​ដៃ​អប្សរា​។ អប្សរា គឺជា​លក្ខណៈ​ដ៏​ល្អ​ឯក និង​មាន​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា ហើយ​ដើម្បី ភ្ជាប់​ជាមួយ​នឹង​គំនិ​តនៃ "សេចក្តីស្រឡាញ់​"។ ដៃស្តាំ​តំណាងឲ្យ​ផ្លែឈើ ហើយ​ដៃ​ឆ្វេង​តំណាងឲ្យ​ស្លឹក​។ ដោយ​រួមបញ្ចូល​គ្នា​ជាមួយ​ក្បាច់​ភ្ញីទេស ស្នាដៃ​សិល្បៈ​នេះ​តំណាង​ឲ្យ​ភាព​ចម្រុងចម្រើន​រុងរឿង​"។

រូប​ផ្កាម្លិះ “​តំណាងឲ្យ​ការចែក​រំ​លែ​ក​សំ​ណា​ង និង​ភាព​រីករាយ​”​ ដែល​ជា​ស្នាដៃ​រួម​គ្នា​រវាង កញ្ញា ម៉ម លី​សា និង​លោក PEAP TARR​។ ក្នុង​ថ្ងៃ សន្និសីទ​បង្ហាញ​ជា​ផ្លូ​វការ​នូវ​រូប​គំនូរ​នេះ អ្នក​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា ផ្កាម្លិះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ប្រារ​ព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​។ វា​ជា​រូប​តំណាង​នាំឱ្យ​ភាព​បរិសុទ្ធ សំណាង និង​ភាពរុងរឿង​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ​ពេញ​មួយឆ្នាំ​។ វា​ក៏​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូ​លំ​ទូលាយ​សម្រាប់ការ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ក្នុង​អំ​ឡុង​ពេល​ចូលឆ្នាំថ្មី និង​ដើម្បី​ចែក​រំលែក​សុភម​ង្គ​ល​ពេញ​មួយ​ឆ្នាំ​ផងដែរ​។ ជាមួយនឹង​ការ​រចនា​របស់​យើង យើង​ចង់​ឲ្យ​គ្រប់គ្នា​នឹកឃើញ​ដល់​រូប​តំ​ណា​ង​នេះ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​ការ​ប្រារ​ព្ធ​ពិធី​ចូលឆ្នាំថ្មី​នា​ឆ្នាំ​នេះ​។​

សំនួរ : តើ​អ្នករ​ច​នាវា​ដោយ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​ដែរ​?​ ចម្លើយ​: ទាំង​លី​សា ទាំង​ខ្ញុំ បាន​ផ្លាស់ប្តូរ​គំនិត​គ្នា និង​បាន​រចនា​ស្នាដៃ​សិល្បៈ​ចំនួន​ពីរ ឬ​បី​ដែរ​។ ដំបូង​ពួកយើង គិតថា​នឹងធ្វើ​វា​ឲ្យ​មាន​លក្ខណៈ​ស្មុគស្មាញ​ប​ន្តិ​ច ប៉ុន្តែ​នៅ​ទី​បំផុត យើង​ក៏​នឹកឃើញ​ថា​យើង​ត្រូវតែ​រចនា​វា​តាមបែប​សាម​ញ្ញៗ​វិញ ដើម្បី​ឲ្យ​វា​មើល​ទៅសម​ល្អ​នៅលើ​កំ​ប៉ុង កូកា​-​កូ​ឡា ។ វា​មាន​ឧបសគ្គ​តិចតួច ពេល​បង្កើត​ស្នាដៃ​នេះ​ព្រោះកន្លងមក​ពួកយើង​ធ្លាប់តែ​មានបទពិសោធន៍​ច្រើន​ច្រើន​គូររូប​ធំៗ​នៅលើ​ជញ្ជាំង​ដ៏​ធំ តែ​នៅពេល​នេះ វា​ពិតជា​ធ្វើឱ្យ​ពួកយើង​ចាប់អារម្មណ៍ និង​ពេញចិត្ត​មែនទែន​ក្នុង​ការបង្កើត​ស្នាដៃ​សិល្បៈ​នៅលើ​ទីតាំង​តូច​មួយ​បែប​នេះ​។ យើង​បាន​ចំណាយពេល​មួយ​សប្ដាហ៍​ប៉ុ​ណ្ណោះ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ឲ្យ​ចប់​រួចរាល់​។​

ក្រុមហ៊ុន កូកា​-​កូ​ឡា មាន​ការជឿជាក់​យ៉ាងខ្លាំង​លើ​សមត្ថភាព និង​ភាព​ច្នៃប្រឌិត​របស់​យុវ​ជន​ខ្មែរ​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សិល្បករ​ខ្មែរ ៤ រូប ដ៏​មាន​ទេពកោសល្យ និង​ជំនាញ​ដើម្បី​រចនា​កំ​ប៉ុង កូកា​-​កូ​ឡា​។ ស្នាដៃ​សិល្បៈ​នេះ​បង្ហាញ​ពីនិ​មិត្ត​សញ្ញា រចនាបថ (​ស្ទីល​) និង​អត្ថ​ន័យ​ខុសៗ​គ្នា​។ ស្នាដៃ​នេះ​ក៏មាន​បំ​ណង​ក្នុងការ​រំ​លេចឡើង និង​លើកកម្ពស់​វ​ប្បធ​ម៌​ដ៏​ល្អ​ផូរផង់ និង​សម្បូរបែប​របស់​ខ្មែរ និង​ជាការ​ជំរុញ​ឲ្យ​អតិ​ថិ​ជន​បាន​ចែក​រំ​លែ​ក​ពេលវេលា​នៃ​ភាព​សប្បាយរីករាយ​ជាមួយគ្នា​ក្នុងឱកាស​ឆ្នាំ​ថ្មី​។

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម