បែកធ្លាយ! រឿងអស្ចារ្យដែល G-Dragon បង្ហាញមុនពេលចូលបំរើកងទ័ព

  • 2018-02-21 23:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងកូរ៉េដ៏ល្បី G-Dragon នឹងសម្ពោធហាងកាហ្វេថ្មីនៅលើកោះJeju ២ថ្ងៃមុនពេលតារាចម្រៀងរូបនេះត្រូវចូលបំរើកងទ័ព។

ហាងកាហ្វេ GD Cafe គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី២៥ ខែកុម្ភៈ ខណៈពេលដែលម្ចាស់ហាងត្G-Dragon ត្រូវចូលបំពេញកាតព្វកិច្ចបំរើកងទ័ពនៅថ្ងៃទី ២៧ ខែកុម្ភៈនេះដែរ។ ប្រធានក្រុម Big Bang លោក G-Dragon បានឲ្យដឹងថា ខ្លួនលោកផ្ទាល់ជាអ្នកចូលរួមបញ្ចេញគំនិតរចនាហាងកាហ្វេនេះ ពោរគឺទាំងផ្នែកខាងក្នុង និងខាងក្រៅ។

តារាចម្រៀងG-Dragon បានបន្តទៀតថា គំនូរសិល្បៈ និងការតុបតែងនៅលើជញ្ជាំងគឺជាស្នាដៃរបស់លោកផ្ទាល់។

គួរបញ្ជាក់ផងដែរថា កន្លែងបោះប៉ូលីង Bowling Alley ដែលនៅក្បែរហាងកាហ្វេGD Cafe ក៏ជារបស់តារាចម្រៀងរូបនេះដែរ ហើយBowling Alley គ្រោងនឹងសម្ពោធនៅខែមីនានេះ។ បើទោះជា Bowling Alley មិនទាន់សម្ពោធ ក៏អ្នកគាំទ្រទាំងអស់គ្នាអាចទៅលេងនៅហាងកាហ្វេ GD Cafe ចាប់ពីថ្ងៃទី២៥នេះទៅ។

ប្រភព៖ Allkpop   ប្រែសម្រួល៖ សុខហួយ