បាត់​ Ronaldo ទៅ​ណា​ ក្នុង​ជ័យជម្នះ​របស់ Real យប់​មិញ?

  • 2018-02-22 01:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid យប់មិញ បាន​យក​ឈ្នះ​ក្រុម Leganes ៣​ទល់​នឹង​១ ក្នុង​ក្របខ័ណ្ឌ La Liga ដោយ​អវត្តមាន​កីឡាករ​សំខាន់​ជា​ច្រើន ក្នុង​នោះ​ក៏​មាន Cristiano Ronaldo ផង​ដែរ។

​ក្រុម​ម្ចាស់​ផ្ទះ Leganes បាន​បើក​ការ​នាំ​មុខ​​មុន​ដោយ​កីឡាករ Unai Bustuza នៅ​នាទី​ទី៦។ តែ​ក្នុង​វគ្គ​ទី​១​ដដែល Madridi ក៏​បាន​វាយ​បក​បាន​២​គ្រាប់​នាំ​មុខ​វិញ​ដោយ​កីឡាករ Lucas Vazquez និង Casemiro។ ការ​ប្រកួត​អូស​បន្លាយ​​ដល់​នាទី​៩០​បូក​ទើប Sergio Ramos​ រក​បាន​គ្រាប់​ទៀត​ឲ្យ Real ដោយ​បាល់​ប៉េណាល់ទី។

ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ស្ដេច​ស​បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Barcelona សល់​ត្រឹម​១៤​ពិន្ទុ​វិញ។ គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រកួត​នេះ​ក្រុម​លោក Zinedine Zidane បាត់​កីឡាករ​សំខាន់​ៗ​ជា​ច្រើន។ ដោយ​ក្នុង​នោះ  Cristiano Ronaldo ដាក់​ច្បាប់​ទៅ​សម្រាក​រយៈពេល​ខ្លី​នៅ​ព័រទុយហ្គាល់ ឯ  Marcelo Luka Modric និង Toni Kroos ​ កំពុង​របួស។ ក្នុង​ការ​ប្រកួត​នេះ​ត្បិត​បាត់ Ronaldo តែ Bale នៅ​តែ​អង្គុយ​កៅអី​បម្រុង មិន​អាច​លេង​ជម្រើស​១១​នាក់​ដដែល៕​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ