ណាហ្គាវើល ​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​២​រូប

  • 2018-02-22 02:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ណាហ្គាវើល បាន​សម្រេច​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​២​រូប​គឺ​ George Bisan ​និង ​Matthew Okoro ។

George Bisan (រូបភាព Nagaworld)

George ​ជា​ខ្សែ​ប្រយុទ្ធ​លេង​នៅ​កម្ពុជា​រាប់​ឆ្នាំ​មក​ហើយ ​តួ​យ៉ាង​ដូចជា​ភ្នំពេញ​ក្រោន ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ជា​ដើម។ ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ជា​មធ្យម​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ក្នុង​១​ប្រកួត​ក្នុង​រយៈ​ពេល​៦​រដូវ​កាល​កន្លង​មក​នេះ។ ដោយ​ឡែក​សម្រាប់​ Matthew ​វិញ ​ជា​អតីត​កីឡាករ​របស់​វេស្ទើន ​ហើយ​រូបគេ​រក​បាន​៣៨​គ្រាប់​ក្នុង​រយៈ​ពេល​៣​រដូវ​កាល។

Matthew Okoro (រូបភាព Nagaworld)

កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ​ជា​កីឡាករ​បរទេស​ទី​៤​និង​ទី​៥​សម្រាប់​ក្រុម​ណាហ្គាវើល ​ខណៈ​ដែល​បរទេស​៣​នាក់​ទៀត​មាន Adernson Zogbe ​ជា​ខ្សែ​ការពារ​សញ្ជាតិ​កូតឌីវ័រ ​Tatsuro Inui ​ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន ​និង​កីឡាករ Han Sunggyu ​ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង។

ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក មាស ចាន់ណា ​ក៏​បាន​នាំ​ចូល​កីឡាករ​ខ្មែរ​ដែរ ​ក្នុង​នោះ​មាន រ៉ុន រ៉ានី ​​តំណែង​ខ្សែ​ប្រយុទ្ធ ​សាន ឧសភា ​តំណែង​អ្នក​ចាំ​ទី ​និង សៀង ណាមឈាវ ​ក៏​ជា​អ្នក​ចាំ​ទី​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម