ល្បុក្កតោ ​បង្កើត​ឯកសណ្ឋាន​ប្រយុទ្ធ ​ដើម្បី​ប្រកួត​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ

  • 2018-02-22 03:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​ឯកសណ្ឋាន​ថ្មី​សម្រាប់​ប្រកួត​នានា ​ដើម្បី​ជៀស​វាង​ការ​មាន​គ្រោះ​ថ្នាក់ ​ត្បិត​អី​កីឡា​នេះ​ជា​កីឡា​ប្រយុទ្ធ។

រូបភាពសហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា

កាល​ពី​បុរាណ កីឡា​ល្បុក្កតោ​ប្រកួត​គ្នា ដោយ​ប្រើ​អំបោះ​ឆៅ វេញ​ជា​រាង​គូទ​ខ្ចៅ រុំ​ប្រអប់​ដៃ​ រហូត​ដល់​កំភួន​ដៃ ទុក​តែ​ម្រាម​ដៃ​ប៉ុណ្ណោះ ​ដើម្បី​ងាយ​ស្រួល​ ចាប់​ ដាល់ ​ទះ ​និង​បោក​កាច់​ជា​ដើម។ ការ​ដែល​ប្រយុទ្ធ​បែប​នេះ​ធ្វើ​ឱ្យ​ការ​ប្រកួត​ខ្លះ​អាច​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។

រូបភាពសហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា

ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ ​គឺ​មាន​ឯកសណ្ឋាន​ប្រយុទ្ធ​ដែល​សម​ស្រប​ទៅ​នឹង​សម័យ​កាល​ និង​ការ​រីក​ចំរើន​របស់​កីឡា​ប្រពៃណី​មួយ​នេះ ដោយ​​ចែក​ចេញ​ជា​ពីរ​ប្រភេទ៖

ប្រភេទ ១

សម្រាប់​ទម្ងន់​ក្រោម ​៥១​ គីឡូក្រាម ​តម្រូវ​ឲ្យ​មាន​

  • មួក​ការពារ​ក្បាល
  • ឧបករណ៍​ការពារ​កែង
  • ឧបករណ៍​ការពារ​ដង​ខ្លួន
  • ហ្គង់​ចេញ​ម្រាម
  • ត្រឡោក​ការពារ​
  • ឧបករណ៍​ការពារ​ប្រអប់ជើង។

ប្រភេទ ២

សម្រាប់​ទម្ងន់​លើ​ ៥៣​គីឡូក្រាម​ ឡើងទៅ​ តម្រូវ​ឲ្យ​មាន

  • ឧបករណ៍​ការពារ​កែង
  • ហ្គង់​ចេញ​ម្រាម
  • ត្រឡោក​ការពារ
  • ឧបករណ៍​ការពារ​ប្រអប់​ជើង។

អត្ថបទ៖ មុន្នីរម្យ