៥ រឿង​គ្រប់គ្នា​ខកខាន​ដឹង អំពី​ជំនួប Sevilla និង Man Utd

  • 2018-02-22 03:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ Sevilla ពិត​ជា​​លេង​បាន​ល្អ​ក្នុង​ជើង​ទី​មួយ UCL ទល់​នឹង​បិសាច​ក្រហម Man Utd តែសំណាង​មិន​ហុច​ឲ្យ ត្រូវ​អ្នក​ចាំទី​ដៃ​ស្អិត  David de Gea សង្គ្រោះ​បាន​រហូត។ ក្រៅ​ពី​លទ្ធផល​នៃ​ការ​ប្រកួត​នៅ​មាន​រឿង​សំខាន់​ៗ​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​ជំនួប​ធំ​នេះ ដែល​​ប្រិយមិត្ត​មួយ​ចំនួន​មិន​បាន​ដឹង។

១. Mourinho ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​ក្មេង​​ៗ​មុន​ការ​ប្រកួត

អ្នក​ចាត់​ការ​ក្លឹប Man Utd បាន​ឱប​ក្មេង​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​កីឡាករ​ (mascot) មុន​ពេល​ដើរ​ចូល​ទីលាន​ប្រកួត។

២. អ្នក​គាំទ្រ United បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ដែល​ឲ្យ Pogba បម្រុង

ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​លោក Mourinho បាន​ឲ្យ​កីឡាករ​យុវជន Scott McTominay លេង​ជម្រើស​១១​នាក់ ជំនួស​ Pogba។ ចំពោះ​ការ​សម្រេច​យុទ្ធសាស្ត្រ​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Man Utd ជា​ច្រើន​មិនពេញ​ចិត្ត។ អ្នក​គាំទ្រ​ម្នាក់​លើក​ឡើង​ថា មិន​ឲ្យ​ Paul Pogba​ លេង​ក្នុង​ការប្រកួត​សំខាន់​ក្នុង​រដូវ​កាល​នេះ​ជា​រឿង​គូរ​ឲ្យ​អស់​សំណើច​ណាស់។ ពួក​យើង​ទិញPogba​ មក​ដើម្បីលេង​ក្នុង​ការ​ប្រកួត​ធំ​បែប​នេះ។ តាម​ការ​សង្កេត មួយ​រយៈ​ចុងក្រោយ​ទំនាក់ទំនង Mourinho និង Pogba​ ដូច​មិន​ល្អ​សោះ។

៣. ប្រតិកម្ម​លើ​ការ​សង្គ្រោះ​បាល់​របស់ De Gea

Sevilla ស្ទើរ​តែ​រក​បាន​មួយ​គ្រាប់​ទៅ​ហើយ ដោយ​ការ​តែត​មួយ​ក្បាល​របស់​កីឡាករ  Luis Muriel មុន​ទី​ Man Utd តែ​ត្រូវ​អ្នក​ចាំទី De Gea ជួយ​បាន​យ៉ាង​អស្ចារ្យ។ ការ​លេង​និង​ជួយ​ក្រុម​ល្អ​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​ថា De Gea ជា​អ្នក​ចាំទី​ល្អ​ជាំង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Man Utd។

៤.Sir Alex Ferguson ជាមួយ​អ្នក​គាំទ្រ

អ្នក​គាំទ្រ​មួយ​ក្រុម​ពិត​ជា​មាន​សំណាង​ធំ​បាន​ថត​រូប​ជុំ​គ្នា​ជាមួយ​ Sir Alex Ferguson ក្នុង​ទីក្រុង​អេស្ប៉ាញ។ Ferguson និង Sir Bobby Charlton  បាន​ទៅ​ទស្សនា​ផ្ទាល់​ការ​ប្រកួត​រវាង Sevilla និង បិសាច​ក្រហម។

៥.​ ការ​លេង​នៅ​អេស្ប៉ាញ​របស់ Manchester United

៧. ​ប្រកួត​នៅ​ Champions League ក្នុង​ប្រទេស​អេស្ប៉ាញ ៥​ប្រកួត​ហើយ ដែល Manchester United មិន​អាច​រក​គ្រាប់​បាល់​បាន៕ ​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី