ទី​បំផុត​ Jack ​បង្ហាញ​មុខ​មាត់​ពិត​ហើយ ជា​មនុស្សដូចគេដូចឯង

  • 2018-02-22 04:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តាម​ដាន​គណនី​ YouTube ឈ្មោះ​ Unbox Therapy ច្បាស់​ជា​ស្គាល់​ Jack ​ដែល​ជា​ឈ្មោះ​របស់​កាមេរ៉ា​ប្រើ​សម្រាប់​ថត​វីដេអូ​លើ​គណនី​ YouTube មួយ​នេះ។ ​នៅ​ថ្ងៃ​នេះ​ គណនី​​ដដែល​នេះ​​​​ បាន​បង្ហាញ​មុខមាត់​ពិត​របស់​ Jack ​ដែល​បង្ហាញ​ថា​ Jack ជា​មនុស្ស​ពិតៗ​ មិន​មែន​ជា​កាមេរ៉ា​នោះ​ទេ។

​ការ​បង្ហាញ​មុខមាត់​ពិត​នេះ​ស្រប​ពេល​ដែល​គណនី​ខាង​លើ​ ទទួល​បាន​ចំនួន​ Subscriber ដល់​ខ្ទង់​ ១០ លាន​នាក់​ ជា​ចំនួន​ដ៏​ច្រើន​មួយ​​ចំពោះ​គណនី​​វាយ​តម្លៃ​ផលិតផល​បច្ចេកវិទ្យា​លើ​ YouTube។ ការ​បង្ហាញ​នេះ​ដែរ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់ផ្អើល​ខ្លាំង​ ដោយ​កន្លង​មក​ពួក​គេ​តែង​គិត​ថា​ Jack ត្រឹម​ជា​​កាមេរ៉ា​មួយ​គ្រឿង​ មិន​មែន​ជា​មនុស្ស​នោះ​ទេ៕​

​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី