ច្បាស់ការ! មូលហេតុ៥យ៉ាងនេះ ទើបយក២០ឧសភា ជាថ្ងៃឈប់ដូច៧មករាដែរ

  • 2018-02-22 04:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​មាត្រា១ នៃ​អនុក្រឹត្យ​ស្ដី​ពី​ទិវា នៃ​ការ​ចងចាំ ត្រូវ​កំណត់​យក​ថ្ងៃ​ ២០ ឧសភា ជា​រៀងរាល់​ឆ្នាំ​ ជា​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជា​រំលឹក​ដល់​ជន​រងគ្រោះ និង​ការ​ឈឺ​ចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ចាប់​ពី​ថ្ងៃ​១៧​មេសា ដល់​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ​១៩៧៩។ ទិវា​ជាតិ​នៃ​ការ​ចងចាំ បង្កើត​ឡើង​ដើម្បី៖

  • លើក​តម្កើង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

  • លើក​តម្កើង​ការ​គោរព​ដល់ ជន​រងគ្រោះ ការ​ស្ដារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ របស់​ជន​រងគ្រោះ​ទោះ​ជា​នៅ​រស់ ឬ​បាន​បាត់បង់​ជីវិត​ក៏ដោយ

  • ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវ​ចិត្ត និង​ផ្នែក​សង្គម​ដល់​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ

  • ចូលរួម​ក្នុង​ការ​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម ក្នុង​សង្គម​កម្ពុជា

  • លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​កុំ​ឲ្យ​កើត​មាន​ឡើង​សារ​ជាថ្មី៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម