ពិត​ជា​រំភើប ​Van Nistelrooy នឹង​​កាន់​ពាន UEFA Champions League ​មក​កម្ពុជា

  • 2018-02-22 04:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ruud Van Nistelrooy ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​​អតីត​ជើង​ខ្លាំង​នៅ​ក្លឹបបិសាច​ក្រហម Manchester United ​នឹង​នាំ​ពាន UEFA Champions League ​មក​កម្ពុជា ​នៅ​ថ្ងៃ​ទី​២​ដល់​៤​ខែ​មេសា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ព្រឹត្តិការណ៍ The UEFA Champion League Trophy ​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​ជា​លើក​ដំបូង ​បន្ទាប់​ពី​មាន​ការ​បញ្ជាក់​ពី​ខាង​ក្រុម​​ស្រាបៀ Heineken ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ។ ដោយ​ដង្ហែ​នោះ​ដែរ ​នឹង​មាន​កីឡាករ Ruud Van Nistelrooy ​ដែល​ជា​អតីត​កីឡាករ​ឆ្នើម​របស់ Manchester United ​មក​ជាមួយ​ផង​ដែរ​នៅ​ថ្ងៃ​ទី២​ដល់​៤​ខែ​មេសា​ឆ្នាំ​២០១៨​។​

យ៉ាងណាមិញ ​រឿង​លម្អិត​ថា​នរណា​នឹង​មក​កម្ពុជា​ខ្លះ​ទៀត ដើម្បី​អម​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​អឺរ៉ុប​មួយ​នេះ ​ខាង Sabay ​នឹង​ជម្រាប​ជូន​តាម​ក្រោយ៕

អត្ថបទ៖ មុន្នីរម្យ