មិន​ចាំតែហាត់​ប្រាណ សកម្មភាព​ទាំងនេះក៏រួមចំណែក​ជួយសុខភាព

  • 2018-02-22 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​មួយ​រក​ឃើញ​ថា​មនុស្ស​ដែលមាន​សកម្មភាព​ប្រ​ចាំ​ថ្ងៃ​ច្រើន​មានអាយុ​វែងជាង​អ្នក​ដែល​មិន​សូវ​មាន​សកម្មភាព​អ្វី​សោះ។

តាម​សេចក្តី​រាយការ​ណ៍​មួយ​របស់​ The Daily Telegraph ​គ្រាន់តែស​កម្មភាព​ដើរ​ធ្វើ​ការ​បន្តិច​បន្ទួច​នៅ​ក្នុង​សួន​បន្លែ​ក៏​អា​ចជាផ្នែក​មួយ​ក្នុង​ការ​បញ្ចេញ​សកម្មភាព និង​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​ដែរ។

(បុរសម្នាក់​កំពុង​ដើរ​ពីនិត្យ​ផ្លែ​ដី​ខ្លី​ក្នុង​ចម្ការរបស់​លោក)​

ការ​ស្រាវជ្រាវ​មួយ​សិក្សា​លើ​មនុស្សចំនួន១ ១៨១​នាក់​ មាន​អាយុ​ចន្លោះពី​៧១​ដល់​៩២​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​អង់គ្លេស រកឃើញ​ថាអ្នកដែល​មាន​សកម្មភាព​ប្រ​ចាំថ្ងៃ​ច្រើនជាង​គេ​ ទំនងជា​មាន​អាយុ​វែងជាង​គេ។

ជាទូទៅ​នៅ​ប្រ​ទេស​អង់គ្លេស​ ប្រ​ជា​ពល​រដ្ឋ​ត្រូវ​បាន​ណែនាំឲ្យធ្វើសកម្មភាព​ឲ្យ​បាន​យ៉ាង​តិច​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ដដែល។

ការ​សិក្សា​នេះ​ក៏បាន​ណែនាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​សកម្មភាព​​ប្រ​ចាំ​ថ្ងៃ​យ៉ាង​ហោចណាស់​ប្រើពេល​ខ្លី​ដូចជា​​មើល​ថែ​ដំណាំ​ក្នុង​សួន ឬ​ដើរ​ ជា​ដើម ដែល​ថា​ចំណុចនេះ​ជារឿង​ល្អ​ប្រ​សើរ​ជា​ងមិន​ធ្វើ​សកម្មភាព​សោះ៕

ប្រ​ភព៖ Health.com.kh