LG នឹង​បញ្ចេញ​អាវុធ​ធន់​កណ្តាល ២ កុំ​ឲ្យ​ចាញ់​ចិត្ត​ SAMSUNG នៅ​ថ្ងៃ​បើក​ឆាក MWC

  • 2018-02-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG ​ត្រូវ​បាន​គេ​រាយការណ៍​នឹង​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី K8 និង K10 សេរ៊ី​ឆ្នាំ ២០១៨ នៅ​ពិព័រណ៍ MWC នា​ចុង​ខែ​កុម្ភៈ ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។ ឆ្នាំ​ទៅ​ត្រកូល K ធ្លាប់​តែ​លេច​មុខ​នៅ​ពិព័រណ៍ CES នា​ខែ​មករា ប៉ុន្តែ​ឆ្នាំ​នេះ​ហាក់​ស្ងាត់​ដំណឹង ទើប​គ្រប់​គ្នា​ជឿជាក់​ថា​នឹង​ពន្យារ​មក​ខែ​កុម្ភៈ-មិនា​នេះ​វិញ។

ពពួក​ធន់​កណ្តាល​ K10 នឹង​មាន​មុខងារ Phase-detection បន្ថែម​ល្បឿន Focus ជាមួយ​ Sensor កាមេរ៉ា​ថ្មី​ទំហំ 13MP ជួយ​កាត់​បន្ថយ​គ្រាប់ Noise និង​ពង្រឹង​ពេល​ថត​ទី​ងងឹត។ K8 ប្រើ​ត្រឹម​ទំហំ 8MP រក្សា​ទម្រង់​ខ្លួន​ដូច​ម៉ូឌែល​មុន មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ផ្នែក​ក្រោម​កាមេរ៉ា ហើយ​ជម្រើស​ពណ៌​ថ្មី ៣ រួម​មាន Aurora Black (ខ្មៅ), Moroccan Blue (ខៀវ), Terra Gold (ទឹកមាស)។​

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន K8 ប្រើ​អេក្រង់ ៥ អ៊ីញ កម្រិត 720p ស្រប​ពេល​រៀម​ចម្បង​ឡើង​ដល់ ៥.៣ អ៊ីញ មាន CPU ល្បឿន​ 1.5GHz ដោយ​ប្រើ RAM 3GB/32GB ROM សម្រាប់​ត្រកូល PLUS និង Alpha ប្រើ RAM 2GB/16GB ROM។ លម្អិត​ជាង​នេះ​ទៅ​ទៀត យើង​នឹង​បាន​ដឹង​ទាំង​អស់​គ្នា នា​ថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម