Man Utd នឹង​ត្រូវ​ហែល​ឆ្លង​ព្យុះ​កំណាច​យក្ស​ៗ​ចំនួន ២ មុន​មក​លេង​ជើង​ទី២​វិញ ជាមួយ Sevilla

  • 2018-02-22 12:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេង​ស្មើ​នៅ​លើ​ទឹកដី Sevilla កាល​ពី​យប់​មិញ អនាគត​របស់​ក្លឹប​បិសាច​ក្រហម​នៅ​ក្នុង​កម្មវិធី Champions League នា​រដូវ​កាល​នេះ នឹង​ត្រូវ​កាត់​សេចក្ដី​នៅ​កីឡដ្ឋាន Old Trafford នៅ ៣សប្ដាហ៍​ក្រោយ។ ទោះ​ជា​យ៉ាង​ណា ក្នុង​អំឡុង​ពេល​ជាង ២០​ថ្ងៃ​នេះ ក្លឹប​ត្រូវ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់កំពូល​អង់គ្លេស ជាមួយ​យក្ស​ធំៗ​ដល់​ទៅ​ពីរ គឺ Chelsea និង Liverpool។

ក្លឹប​បិសាច​ក្រហម​នឹង​ត្រូវ​លេង​ក្នុង​ដី ប៉ះ​ជាមួយ​ក្លឹប​តោ​ខៀវ នៅ​ថ្ងៃ​ទី ២៥ ខាង​មុខ ខណៈ​ត្រូវ​ប៉ះ​ជាមួយ​ហង្ស​ក្រហម​នៅ​ថ្ងៃ​ទី ១០ ខែ​ក្រោយ។ បន្ថែម​ពី​លើ​ជំនួប​ធំៗ​ទាំង​ពីរ ក្លឹប​បិសាច​ក្រហម ក៏​នឹង​ត្រូវ​លេង​ក្រៅ​ដី ជាមួយ​ក្រុម​ឥន្ទ្រី​ហោះ Crystal Palace នៅ​ចន្លោះ​ជំនួប​ទាំង​នោះ​ផង​ដែរ ពោល​គឺ​នៅ​ថ្ងៃ​ទី ៥មីនា។

ក្នុង​ប្រកួត​ជើង​ទី១ Champions League វគ្គ ១៦​ក្រុម Manchester United បាន​លេង​ស្មើ​ ០ ទល់​នឹង ០​ជាមួយ Sevilla នៅ​អេស្ប៉ាញ​កាល​ពី​យប់​មិញ។ ក្លឹប​ជើង​ឯក​អង់គ្លេស ២០​សម័យ នឹង​បើក​ទ្វារ​ស្វាគមន៍​ក្លឹប​អេស្ប៉ាញ​ក្នុង​ជំនួប​ទី ២ នៅ​ថ្ងៃ​ទី ១៤ មីនា ខាង​មុខ៕

ប្រភព៖ manutd   ប្រែ​សម្រួល៖ ហ៊ីម រស្មី