មិន​ធម្មតា ការ​សម្ដែង​មួយ​នេះ សមាជិក​ក្រុម SHINee ទទួល​ឈ្មោះ​ជា Michael Jackson របស់​កូរ៉េ

  • 2018-02-22 13:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សង្ហា Taemin ក្នុង​ក្រុម​ចម្រៀង SHINee ទទួល​បាន​រហ័ស​នាម​ "K-Pop's Michael Jackson" នៅ​ក្នុង​កម្មវិធី The Today Show! ​របស់​ទូរទស្សន៍ NBC ។

ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង Taemin បាន​បង្ហាញ​វត្តមាន​ក្នុង​វគ្គ "តើ​K-Popជា​អ្វី?” រួម​ជាមួយ​តារា​កូរ៉េ​ដទៃ​ទៀត​រួម​មាន​ តារា​ចម្រៀង PSY, G-Dragon, ក្រុមBTS និង​ក្រុមEXOជាដើម។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ទូរទស្សន៍ NBC បាន​ចុះ​ទៅ​សម្ភាសន៍​តារា​ចម្រៀង Taemin ផ្ទាល់​នៅ​ខាង​ក្រោយ​ឆាក​​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​លោក។

អ្វី​ដែល​ពិសេស​គឺ ពិធី​ករ​នៃ​កម្មវិធី​នេះ បាន​ធ្វើឲ្យ​តារា​ចម្រៀងTaemin អៀន ដោយ​និយាយ​ថា "អ្នក​​ល្អ​ទាំង​ព្រម គឺ​មាន​ទាំង​រួប​រាង​សង្ហា ទេពកោសល្យ ហើយ​អ្នក​ចេះ​ច្រៀង និង​រាំ​បាន​យ៉ាង​ល្អទៀត"។

ជាមួយ​ទេពកោសល្យ​ដែល​ត្រូវ​បាន​លើក​ឡើង​ទាំង​នេះ អ្នក​គាំទ្រ​បាន​ទទួល​ស្គាល់ និង​សុទ្ធតែ​យល់​ស្រប​ថា​ដូច​គ្នា​ថា Taemin ពិត​ជា​ភាព​ទេពកោសល្យ​ល្អ​ដូច Michael Jackson មែន៕

តោះ មក​មើល​ការ​សម្ដែង​ដ៏​អស្ចារ្យ​របស់​គេ​ទាំង​អស់​គ្នា ថា​តើ​គេ​សម​នឹង​ងារ​ថ្មី​នេះ​ទេ?

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហ៊ុយ