អតីត​សមាជិក​ក្រុម F4 ដាក់ពាក្យ​ប្ដឹង​លែងលះ តែ​ប្រពន្ធ​មិន​ខ្ចី​ស៊ីញ៉េយល់ព្រម

  • 2018-02-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arrisa Cheo បាន​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​លួច​ច្រណែន​ ពេល​រៀប​ការ​ជាមួយ​តារា​ប្រុស​មុខ​មាន​មន្ត​ស្នេហ៍​ Vanness Wu កាល​ពី​ឆ្នាំ​ ២០១៣។ ប៉ុន្តែ​ពេល​នេះ​ មាន​រឿង​រ៉ាវ​ខ្លះ​បាន​កើត​ឡើង​ហាក់​មាន​ភាព​មិន​ប្រក្រតី។

គូស្នេហ៍​តារា​ប្រុស​​តៃវ៉ាន់​ Vanness Wu ត្រូវ​មហាជន​កោតសរសើរ​ពី​ក្ដី​ស្នេហ៍​ដែល​ពួកគេមាន​ចំពោះ​គ្នា​ មុន​រៀប​ការ​ និង​ក្រោយ​រៀប​ការ​ណាស់។ អ្នក​ទាំង​២​តែង​ចំណាយ​ពេល​ទិញ​អ៊ីវ៉ាន់​ម៉ាក​ល្បីៗ រស់​នៅ​ជីវិត​ហ៊ឺហា​យ៉ាង​មាន​ក្ដី​សុខ​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ ២​ដូចជា​មិនសូវ​ល្អ​ដូច​មុន​សោះ។

កន្លង​មក​ ត្បិត​មាន​ព័ត៌មាន​ថា​ អ្នក​ទាំង​២​លែងលះ​គ្នា​ ប៉ុន្តែ​ខាង​សាមី​ខ្លួន​មិន​ដែល​ទទួល​ស្គាល់​ឡើយ។ ជាក់ស្ដែង​ថ្មីៗ​នេះ​ បណ្ដាញ​សារព័ត៌មាន​តៃវ៉ាន់​ បាន​ផ្សព្វផ្សាយ​ដំណឹងប្រេះឆា​របស់​ Vanness និង​ភរិយា។ ប្រភព​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ព្យាយាម​ផ្សះផ្សា​ជា​ច្រើន​លើក​មក​ អតីត​សមាជិក​ក្រុម​ F4 រូប​នេះ​បាន​សរសេរ​ពាក្យ​ប្ដឹង​សុំ​លែងលះ​តែ​ម្ដង ប៉ុន្តែ​ Arrisa ដែល​ជា​ប្រពន្ធ​បដិសេធ​មិន​ស៊ីញ៉េ​លើ​ក្រដាស​លែង​នោះ​ទេ។

មួយ​វិញ​ទៀត​ ពីមុនរាល់ពេល​ទៅ​ណា​មក​ណា អ្នក​ទាំង​ ២​តែងបណ្ដើរ​គ្នា​ត្រសង​ មិន​ដែលខាន​ទេ ប៉ុន្តែ​ថ្មីៗ​មហាជន​តែង​ឃើញ​ Arrisa ចេញ​ក្រៅ​តែ​ម្នាក់ឯង ដោយ​គ្មាន​វត្តមាន​ប្ដីនៅជាប់ដូចមុនឡើយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី