សព​តារា​ចម្រៀង វេហា កំពុង​ដឹក​ពី​​វៀតណាម មក​ធ្វើ​បុណ្យ​នៅវត្ត​មួយ​ ក្នុង​ក្រុង​តាខ្មៅ

  • 2018-02-23 02:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក បូ វេហា តារា​ចម្រៀង​ម្នាក់ ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​នៅក្លឹប​កម្សាន្ត​មួយ​ឈ្មោះ​ LV ក្នុង​​ក្រុង​ព្រះសីហនុ ហើយ​ត្រូវ​បាន​​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ប្រទេស​វៀតណាម​បាន​ស្លាប់​ហើយ កាល​ពី​ម៉ោង​១២ ជាង​យប់​មិញ។ ពេល​នេះក្រុម​គ្រួសារ​កំពុងតែយក​​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​វត្តព្រែកហូរ ក្នុង​ក្រុងតា​ខ្មៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​ ​កញ្ញា ឡុង ដារីវណ្ណ ដែល​ត្រូវ​ជា​ក្មួយ​បង្កើត។

តាម​ការ​បញ្ជាក់​ពី​ក្មួយ​ស្រី​នៃ​សព​ខាង​លើ មូលហេតុ​ដែល​នាំ​ក្រុម​គ្រួសារ​សម្រេច​យកសព​លោក បូ វេហា ទៅ​ធ្វើ​បុណ្យ​នៅ​ទីអារាម​ខាង​លើ​ ក៏​ព្រោះ​តែទីតាំង​នេះមាន​សាច់ញាតិ​បង​ប្អូន​លោក​រស់​នៅ​ទី​នោះច្រើន ហើយ​ម្យ៉ាង​ងាយ​ស្រួល​ដល់​មិត្តភ័ក្ដិ​ដែល​ជាអ្នក​សិល្បៈ​ដូច​គ្នា ដែល​មាន​បំណង​​ទៅ​ចូល​រួម​​ពិធី​បុណ្យ​ផង។

លោក បូ វេហា

មុន​លោក បូ វេហា គ្រោះ​ថ្នាក់​នេះ​ លោក​មាន​ម្ដាយ​បង្កើត​មាន​ជំងឺ​ទាចទឹក​ដំណាក់​កាល​ចុង​ក្រោយ ហើយ​កំពុងតែ​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​កាល​ម៉ែត្រ ដែល​បាន​ចូល​មក​សម្រាក​​ព្យាបាល​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

ក្លឹប LV ដែលត្រូវភ្លើងឆេះ

លោក បូ វេហា ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​តារា​ចម្រៀង​​ឯក​រាជ្យ​មួយ មាន​អត្តចរិត​ស្លូតបូត ​សុភាពរាបសារ មាន​មិត្តភ័ក្ដិជា​ច្រើន​​តែង​ស្រលាញ់​រាប់​អាន​ ជា​ពិសេស​​អ្នក​សិល្បៈ​ដូច​គ្នា​។ លោក​មាន​ស្រុក​កំណើត​នៅ​ ខេត្តតាកែវ វ័យ៣៤ឆ្នាំ មាន​កូន២នាក់ ប្រុស១ ស្រី១ កូន​ច្បងអាយុ​៦ឆ្នាំ កូនពៅ៦ ខែ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម