មក​ដឹង​ពី​ឥទ្ធិពល​ KlapYaHandz និង​ Tiny Toones មក​លើ​វិស័យ​តន្ត្រី​ហ៊ីប​ហប​នៅ​កម្ពុជា

  • 2018-02-23 08:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​តន្ត្រី​គ្រប់​ប្រភេទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការ​រីក​ចំរើន​និង​វិវឌ្ឍ​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ផ្លាស់​ប្ដូរ​នេះ​មិន​ត្រឹមតែ​នាំ​ឲ្យ​មាន​ការ​បង្កើត​បទ​ចម្រៀង​ថ្មីៗ​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ជម្រើស​ជា​ច្រើន​សម្រាប់​អ្នក​ស្នេហា​វិស័យ​តន្ត្រី​ទៀត​ផង។

ផលិតកម្ម​ KlapYaHandz បាន​បង្កើត​តាំង​ឆ្នាំ ២០០៧​មក​ម្ល៉េះ​ដោយ​បាន​ផលិត​បទ​ចម្រៀង​ចង្វាក់​ហ៊ីបហប​ជា​ច្រើន​ តម្រូវ​តាម​ការ​ចង់​បាន​របស់​ទស្សនិកជន​ជន​ក្នុង​ការ​ស្វែង​រក​តន្ត្រី​ចង្វាក់​ថ្មី​ៗ​និង​ពីរោះៗ។ លក្ខណៈ​ពិសេស​របស់​ផលិត​កម្ម​នេះ​គឺ ទោះ​បី​ជា​ផ្ដោត​សំខាន់​ទៅ​លើ​ចង្វាក់​ហ៊ីបហប​ ដែល​មនុស្ស​ភាគ​ច្រើន​យល់​ថា​ជា​ចង្វាក់​បែប​លោក​ខាង​លិច​ក៏​ដោយ ក៏​ KlapYaHandz បាន​កែ​ប្រែ​ស្ទីល​នៃ​ការ​ច្រៀង​និង​តន្ត្រី​មក​ធ្វើ​ជា​លក្ខណៈ​ខ្មែរ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ បទ​ចម្រៀង​ដូច​ជា "ស្ដាយ​ស្នេហ៍​អភ័ព្វ" និង​ "ស្នេហា​ក្នុង​ពេល​រាត្រី" ​ជា​ដើម​សុទ្ធ​សឹង​តែ​ជា​បទ​ចម្រៀង​ ដែល​ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​សន្ធឹក​សន្ធាប់​និង​ធ្វើ​ ឲ្យ​ចម្រៀង​ចង្វាក់​ហ៊ីប​ហប​រីក​ចម្រើន​ក្នុង​ប្រទេស​កម្ពុជា​ខ្លាំង​មិន​ធម្មតា។

រូប​ភាព​ពី​ទំព័រ​ហ្វេសប៊ុក Tiny Toones

ខុស​ប្លែក​បន្តិច​ពី KlapYaHandz, Tiny Toones គឺ​ជា​អង្គការ​មនុស្ស​ធម៌​មួយ ដែល​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៥ ដែល​ជា​កន្លែង​ដែល​ផ្ដល់​នូវ​ការ​ផ្គត់​ផ្គង់​ការ​សិក្សា​ចំពោះ​កុមារ​​កម្ពុជា​រាប់​ពាន់​នាក់​ ព្រម​ទាំង​បង្ហាត់​បង្រៀន​ក្បាច់​រាំ​ចង្វាក់​ហ៊ីបហប "Break Dance” ទៀត​ផង។

​លោក Tuy Sobul Kay Kay ស្ថាបនិកTiny Toones មាន​ប្រសាសន៍​ថា​អង្គ​ការ​នេះ មិន​មែន​ជា​កន្លែង​រាំ​ចង្វាក់​ហ៊ីបហប​ ឬ​ ច្រៀង​ចង្វាក់​រ៉េប​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​កុមារ​ជា​ច្រើន​មាន​ភាព​សប្បាយ​រីករាយ​នូវ​ការ​ចូលរួម​សកម្មភាព​ទាំង​នេះ ជា​ជាង​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ នាំ​ឲ្យ​មាន​ការ​ប្រឡូក​នូវ​អំពើ​មិន​ល្អ​ផ្សេងៗ​ដូច​ជា​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​ដើម។

ចាប់​ផ្ដើម​ពី​​ឆ្នាំ ២០០៤ ដែល​មាន​ក្មេង​ៗ​តែ​៣​ ទៅ ៤​នាក់ សព្វ​ថ្ងៃ​នេះ​ជា​កន្លែង​ស្នាក់​នៅ​និង​រៀន​សូត្រ​របស់​កុមារ​ជាង​១០០​នាក់​ ហើយ​កុមារ​សរុប​ទាំង​អស់​ដែល​ទទួល​បាន​ការ​សិក្សា គឺ​ដល់​ទៅ​ជាង​៥០០០​នាក់​ឯ​ណោះ។

ដូច្នេះ​ហើយ​ទើប​ឆ្លៀត​ក្នុង​ឱកាស​នេះ ពី​​ Code Red Agency បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ដ៏​ធំ​មួយ​ មាន​ឈ្មោះ​ថា "Bizarre Ride II The Parcyde 25th Anniversary Album Tour” ដោយ​មាន​វត្តមាន​ពី​កំពូល​ក្រុម​ចម្រៀង​ហ៊ីបហប​ The Pharcyde ព្រម​ទាំង​ចូល​រួម​សម្ដែង​ពី​ តារា​ចម្រៀង​មក​ពី​ផលិតកម្ម​ KlapYaHandz និង​ការ​រាំ​ចង្វាក់ Breakdance ពី​ Tiny Toones ផង​ដែរ។

ក្រុម​ចម្រៀងហ៊ីបហប The Parcyde

អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ ចំណូល​១០​ភាគរយ​បាន​មក​ពី​ការ​លក់​សំបុត្រ​នោះ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​​ឲ្យ​អង្គការ Tiny Toones ដើម្បី​ផ្គត់ផ្គង់​កុមារ​កម្ពុជា​ដែល​កំពុង​ត្រូវ​ការ​ជំនួយ។

កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២​ ខែ​មិនា​ នៅ​ភោជនីយដ្ឋាន​និង​បារ​ Hard Rock Cafe ចាប់​ផ្ដើម​ពី​ម៉ោង​៩​យប់​ត​ទៅ។

ចំពោះ​តម្លៃ​សំបុត្រ​គឺ​មាន​ ២​ ប្រភេទ៖

  • ចំពោះ​អ្នក​ទិញ​សំបុត្រ​តាម​បណ្ដាញ​អ៊ីនធឺណិត តម្លៃ​១២​ដុល្លារ
  • ចំពោះ​អ្នក​ទិញ​សំបុត្រ​នៅ​កន្លែង​ប្រគំ​តន្ត្រី​តែ​ម្ដង​ តម្លៃ ១៥​ដុល្លារ

ចំពោះ​ប្រិយ​មិត្ត​របស់​សប្បាយ​ អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥០​ភាគរយ​ដោយ​ប្រើ Promotional code “sabay”។​​

អ្នក​អាច​ទិញ​សំបុត្រ​ដើម្បី​ចូលរួម​កម្មវិធី​តាម​រយៈ​តំណ​នេះ

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម