Tiger Street​ មណ្ឌល​កំពង់ចាម​ឆ្នាំ​នេះ​ ចំនួន​ក្រុម​កើន​ឡើង​ជាង​មុន

  • 2018-02-23 11:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiger Street Football Festival​​​ 2018​ ធ្វើ​ដំណើរ​ដល់​ខេត្ត​កំពង់ចាម​ហើយ​ ខណៈ​ក្រុម​មាន​ការ​កើន​ឡើង​រហូត​ដល់​ទៅ​៦៥ ស្របពេល​ឆ្នាំ​ចាស់​មាន​ត្រឹម​៥២ក្រុម​ប៉ុណ្ណោះ​ ហើយ​ពួកគេ​នឹង​ត្រៀម​ប្រជែង​គ្នា​នៅ​ព្រឹក​ស្អែក​នេះហើយ។​

ទិដ្ឋភាព​ចាប់​ក្រុម​ប្រកួត
លោក​ ឌីម​ បុល​ កំពុង​និយាយ

លោក​ ឌីម​ បុល​ តំណាង​ផ្នែក​លក់​ស្រាបៀ​ Tiger​ នៅ​ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ស្អែក​នេះ​គឺ​ដល់​ពេល​ដែល​ក្រុម​ផ្សេង​ៗ​ទាំង​៦៥ ​ប្រកួត​គ្នា​ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​៦​ ត្រៀម​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ទៀត​។ ដូច្នេះ​ក្រុម​ចូលរួម​ទាំង​អស់​ ត្រូវ​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​ខ្លាំងក្លា​ និង​ប្រកួត​ដោយ​សាមគ្គីភាព​ យោគយល់គ្នា​ទៅ​វិញ​ទៅ​មក។​

ទិដ្ឋភាព​ចាប់​ក្រុម​ប្រកួត

ប្រធាន​ផ្នែក​លក់​ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ដែល​នៅ​ក្នុង​ខេត្ត​កំពង់ចាម​នេះ​ ខំប្រឹង​ប្រកួត​រហូត​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​ទូទាំង​ប្រទេស​ ឆ្នាំ​២០១៨​ យក​មក​ដាក់​ក្នុង​ខេត្ត​នេះ​ឲ្យបាន​នៅ​ពេល​ខាង​មុខ​ ដើម្បី​ជា​ការ​លើក​មុខមាត់​ដល់​ខេត្ត​ជាប់​ដងទន្លេ​មួយ​នេះ​ផងដែរ។​

ទិដ្ឋភាព​ចាប់​ក្រុម​ប្រកួត

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ Tiger Street Football Festival​​​ 2018​ មណ្ឌល​កំពង់ចាម​ នេះ​ ត្រូវ​ប្រកួត​រយៈពេល​២ថ្ងៃ​ គឺ​ ២៤-​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ហើយ​ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ចាប់​ពី​លេខ១​ ដល់​ លេខ៦​ នឹង​ត្រូវ​បាន​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត។​ ប្រាក់​រង្វាន់​ក្រុម​ជើង​ឯក​មណ្ឌល​នេះ​ លេខ១​ ទឹកប្រាក់​ ១ ៥០០​ដុល្លារ​ លេខ២​ ទឹកប្រាក់​ ១ ០០០​ដុល្លារ​ លេខ៣​ ទឹក​ប្រាក់​ ៥០០​ដុល្លារ និង​លេខ៤​ ទឹក​ប្រាក់​២០០ដុល្លារ​ ខណៈ​ក្រុម​លេខ​ ៥-៦​ បាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម