ក្រុម​ចាស់​វស្សា​ Inter​ សង្ឃឹម​ខ្ពស់​ ការពារ​តំណែង​ជើង​ឯក​មណ្ឌល​កំពង់ចាម​បាន​ជា​លើក​ទី៤​

  • 2018-02-23 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​រដូវ​កាល​ចាស់​ Inter​ រំពឹង​ខ្ពស់​ថា​ នឹង​ការពារ​តំណែង​លេខ១​ នៅ​មណ្ឌល​កំពង់ចាម​ជា​លើក​ទី៤​ ដោយ​សារ​មើល​ឃើញ​ថា​មិន​ទាន់​មាន​ក្រុម​ណា​មាន​សមត្ថភាព​លេចធ្លោ​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ។​

ទិដ្ឋភាព​ចាប់​ក្រុម​ប្រកួត

លោក​ យ៉ូប​ រ៉ម៉ា់ទន​ ប្រធាន​ក្រុម​ Inter​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ Tiger Street Football Festival​​​ 2018​ នេះ​ ចំពោះ​ក្រុម​របស់​លោក​មិន​សូវ​មាន​អ្វី​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​នោះ​ទេ​ ពោល​សង្ឃឹម​ដល់​ទៅ​ ៧០-៨០%​ ឯណោះ​អាច​ការពារ​តំណែង​ជើង​ឯក​មណ្ឌល​កំពង់ចាម​នេះជា​ថ្មី។ ​ព្រោះ​មើល​ឃើញ​ថា​កម្រិត​នៃ​ការ​លេង​របស់​ក្រុម​ដទៃ​មិន​ដែល​ចូលរួម​នោះ​ មិន​ទាន់​ដល់​ក្រុម​របស់​ខ្លួន​បច្ចុប្បន្ន​នោះ​ទេ។​

ទិដ្ឋភាព​ចាប់​ក្រុម​ប្រកួត

ប្រធាន​ក្រុម​រូប​នេះ​បន្ថែម​ថា​ ចំណុច​ដែល​ត្រូវ​គិត​ខ្លះ​ៗ​ចំពោះ​ក្រុម​ Inter​ នោះ​ គឺ​បញ្ហា​របួស​កីឡាករ​ដែល​នៅ​មិន​ទាន់​ជា​សះស្បើយ​១០០%​ ដូច្នេះ​អាច​ថា​ទម្រង់​លេង​នៅ​មិន​ទាន់​បាន​ល្អ​ដូច​ដើម​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ចំណុច​ដែល​អាច​សង្ឃឹម​ខ្ពស់​ថា​ នៅ​តែ​អាច​ការពារ​តំណែង​ជើងឯក​មណ្ឌល​កំពង់ចាម​នោះ​ គឺ​បទ​ពិសោធ​របស់​កីឡាករ​ដែល​លេង​ច្រើន​ឆ្នាំ​កន្លង​មក។​

ក្រុម Inter ពេលឈ្នះ​ពាន​ឆ្នាំ​២០១៧​

ចំពោះ​ក្រុម​ Inter​ ចូលរួម​ប្រកួត​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​ Tiger Street Football Festival​​​ 2018​ មណ្ឌល​ខេត្ត​កំពង់ចាម​បាន​ម្ដង​នេះ​ទៀត​ ជា​លើក​ទី៤​ហើយ​ សម្រាប់​ពួកគេ​ ហើយ​នឹង​បន្ត​ដំណើរ​ជា​ថ្មី​ម្ដង​ទៀត ​ដើម្បី​ប្រជែង​ក្រុម​មក​ពី​មណ្ឌល​ដទៃ​ក្លាយ​ជា​ជើង​ឯក​ទូទាំង​ប្រទេស​រដូវ​កាល​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​