មិនស្មានថាចៅៗរបស់​ Donald Trump ងប់ងុល​នឹង K-Pop ដល់​ថ្នាក់នេះ

  • 2018-02-24 02:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​ ២៣ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ម្សិលមិញ​ លោក​ស្រី​ Ivanka Trump បាន​មក​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​ ដើម្បី​មក​ចូលរួម​ជា​តំណាង​របស់​សហរដ្ឋអាមេរិក​ ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ព្យុងឆាង​រដូវរងា​ ឆ្នាំ​ ២០១៨។

ក្រុមអត្តពលិក​របស់​សហរដ្ឋអាមេរិក

ក្រោយ​មក​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កូន​ស្រី​ប្រធានាធិបតី​ Donald Trump រូបនេះបាន​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae In និង​ភរិយា​របស់​លោក​ នៅ​ឯ​សេតវិមាន​ Blue House។

អំឡុង​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នោះ​ លោក​ស្រី​ Ivanka បាន​សំណេះសំណាល​គ្នា​លេង​ជាមួយ​ម្ចាស់​ផ្ទះ​យ៉ាង​រីករាយ​ ហើយ​ឆ្លៀត​ឱកាស​នោះ​លោក​ស្រី​បាន​បង្ហើប​ថា​ កូនៗ​របស់​ខ្លួន​ស្រឡាញ់​បទ​ K-Pop ណាស់។ ពួកគេ​តែង​ច្រៀង​រាំ​បទ​ K-Pop សឹង​រាល់​ថ្ងៃ​មិន​ដែល​ខាន។

Ivanka ថែម​ទាំង​សន្យា​នឹង​កូន​ថា​ នឹង​បង្រៀន​ពួកគេ​ពី​របៀប​ច្រៀង​បទ​កូរ៉េ​ទាំង​នោះ​ទៀត​ផង។ ពិត​ជា​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ K-POp មាន​ឥទ្ធិពល​មិន​ធម្មតា​ទេ​ មិន​មែន​តែ​នៅ​ក្នុង​តំបន់​អាស៊ី​ទេ ពោល​គឺ​ទូទាំង​ពិភពលោក​តែ​ម្ដង៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី