យុវវ័យ​ចាប់​អារម្មណ៍​ខ្លាំង ​បើក​ឆាក​ប្រកួត​ Tiger Street​ ព្រឹកមិញ​មណ្ឌល​កំពង់ចាម​

  • 2018-02-24 04:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ថ្ងៃ​ដំបូង​ Tiger Street Football Festival​​​ 2018​ នា​ព្រឹក​មិញ​នេះ​ឯ​មណ្ឌល​ទី៦​ កំពង់ចាម​ មាន​សភាព​អ៊ូអរ​ និង​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ​ និង​សិស្សសាលា​នានា​មក​ទស្សនា​ផ្ទាល់​តែ​ម្ដង។​

​កញ្ញា​ ស៊្រុន​ ស៊ីវន​ ដែល​មក​គាំទ្រ​មិត្តភ័ក្ដិ​ចូលរួម​ប្រកួត​ពាន​រង្វាន់​ Tiger Street​ នា​ព្រឹក​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​មក​ចូលរួម​ទស្សនា​ក្នុង​កម្មវិធី​បាល់ទាត់​មួយ​នេះ​ជា​លើកទី២​ហើយ។​ សម្រាប់​ការ​មក​ដល់​ជា​ថ្មី​របស់​ក្រុមហ៊ុន​ Tiger​ ក្នុង​ខេត្ត​កំពង់ចាម​លើក​នេះ​ ហាក់​ប្លែក​ភ្នែក​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​ ចំពោះ​និស្សិត​ស្រី​ខាង​លើ​នេះ​ ព្រោះ​ការ​រៀបចំ​តុបតែង​ឆាក​ និង​ស្តង់​នានា​ ក៏​ដូច​កន្លែង​ប្រកួត​ស្អាត​ទំនើប។​ យុវតី​វ័យ​២០​ឆ្នាំ​រូប​នេះ​ ចង់​ឲ្យ​មាន​កម្មវិធី​បាល់ទាត់​ Tiger Street​ បែប​នេះ​លើក​ក្រោយៗ​ជា​រៀង​រហូត​ ដើម្បី​ជា​កម្សាន្ត​ និង​បង្កើន​បរិយាកាស​អ៊ូអរ​បន្ថែម​ទៀត​ដល់​ខេត្ត​មួយ​នេះ។​

លោក​ រឿន​ ដុល្លា​

អ្នក​គាំទ្រ​បាល់ទាត់​ Tiger Street​ ម្នាក់​ទៀត​ រឿន​ ដុល្លា​ លើក​ឡើង​មិន​ខុស​គ្នា​អ្នក​មុន​ដែរ​ ពេល​មក​មើល​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​មួយ​នេះ​ គឺ​សប្បាយ​រីករាយ​ ជា​ការ​កម្សាន្ត​ប្លែក​ម្យ៉ាង​ដែរ​ ហើយ​ក៏ ចង់​មើល​ការ​រៀបចំ​ឆាក​ ក៏​ដូច​ចង់​ចូលរួម​លេង​ល្បែង​កម្សាន្ត​នានា​យក​ឱកាស​នេះ​ផង​ដែរ។​ ចំពោះ​ការ​ប្រគំ​តន្ត្រី​នា​យប់​នេះ​ក៏​ថា​ នឹង​មក​ទស្សនា​ទៀត​ផង​ដែរ។​

សម្រាប់​ការ​ប្រកួត​មណ្ឌល​ កំពង់ចាម​ នៃ​ពាន​រង្វាន់​ Tiger Street Football Festival​​​ 2018 ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ ២៤-២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ខណៈ​ក្រុម​ដែល​ត្រូវ​បាន​ឡើង​ទៅ​ភ្នំពេញ​បន្ត​នា​ខែ​ក្រោយ​នោះ​ គឺ​បាន​រហូត​ដល់​ទៅ​៦ក្រុម​ឯណោះ៕​

ទិដ្ឋភាព​ខ្លះ​ព្រឹក​មិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម