Jose Mourinho ព្រមាន Pogba កប់ៗមាត់

  • 2018-02-24 04:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ព្រមាន​កីឡាករ​ធ្លាប់​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​ពិភពលោក ៨៩ លាន​ផោន (ប្រហែល ១២៤ លាន​ដុល្លារ) Paul Pogba ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​ទុក​ចិត្ត។

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​បាន​ខ្ទាត​ចេញ​ពី​បញ្ជី​កីឡាករ​ក្នុង​ដួងចិត្ត​របស់​កំពូល​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ហើយ​គ្រូ​បង្វឹក​វ័យ​៥​៥​ឆ្នាំ​បាន​សរសើរ​កីឡាករ​ Scott McTominay វ័យ ២១​ឆ្នាំ ដែល​លោក​បាន​ដាក់​ឲ្យ​ចូល​លេង​ជម្រើស​ដំបូង​ ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​លទ្ធផល​ស្មើ ០-០ នៅ​ទឹកដី Sevilla ខណៈ​ដែល​ Pogba បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង។ នេះ​បើ​តាម សារព័ត៌មាន The Mirror។

កីឡាករ​ Scott McTominay វ័យ ២១​ឆ្នាំ ត្រូវ​បាន Mourinho ទុក​ចិត្ត​ឲ្យ​លេង​ជំនួស Pogba

ប្រភព​ខាង​លើ​បន្ត​ថា​ការ​ដាក់​កីឡាករ​វ័យក្មេង​លេង​ជំនួស​​កំពូល​កីឡាករ Pogba គឺ​លោក Mourinho មាន​ចេតនា​​ព្រមាន​ដល់​អតីត​កីឡាករ Juventus ក៏​ដូច​ជា​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម​ត្រូវ​តែ​ទុកចិត្ត​លោក ហើយ​ក៏​ត្រូវ​ធ្វើ​ឲ្យ​លោក​ទុកចិត្ត​ដូច​គ្នា។

ក្រុម​អ្នក​គាំទ្រ​ខឹង​សម្បា​នឹង​លោក Mourinho មិន​បាន​ដាក់ Pogba ចូល​លេង​ពេញម៉ោង​ទើប​លទ្ធផល​បាន​ត្រឹម​ស្មើ Sevilla ប៉ុន្តែ​គ្រូ​បង្វឹក​បទពិសោធន៍​ជោកជាំ​​មួយ​នេះ​បាន​ពន្យល់​ថា Pogba គឺ​ជា​កីឡាករ​កម្រិត​ពិភពលោក​ដែល​មិន​គោរព​វិន័យ មិន​បាន​ត្រៀម​ខ្លួន​សូម្បី​មក​ហាត់ អង្គុយ​​នៅ​កៅអី​រង់ចាំ​រហូត​ដល់​គេ​ហៅ​ឈ្មោះ​ឲ្យ​ចូល​ទីលាន មិន​បាន​ត្រៀម​ខ្លួន​សូម្បី​កម្តៅ​សាច់ដុំ។ កាល​ប៉ះ​ជាមួយ Huddersfield ធ្វើ​អីចឹង ដល់​មក​លេង Champions League ធ្វើ​អី​ចឹង​ទៀត។ ប្រភព​ខាងលើ​បន្ត។

“កីឡាករ​ម្នាក់ នៅ​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​​មាន​ការ​រៀបចំ​ខុសៗ​គ្នា ត្រូវ​នៅ​អង្គុយ​លើ​កៅអី ហើយ​ចូល​ប្រកួត​ក្នុង​ទីលាន​ដោយ​មិន​បាន​កម្តៅ​សាច់ដុំ ហើយ​ចូល​ប្រកួត វា​មិន​មែន​ស្រួល​ទេ...” លោក Mourinho បាន​និយាយ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត