កុំផ្គើន! យានដ្ឋានគ្មានច្បាប់១៤កន្លែងក្នុងខណ្ឌចំនួន៣នៅភ្នំពេញ អស់សិទ្ធិធ្វើអាជីវកម្ម

  • 2018-02-24 05:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០១៨ យានដ្ឋាន​កែច្នៃ​រថយន្ត​ចំនួន ១៤​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ចំនួន នៅរាជធានីភ្នំពេញ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​សម្រេច​បិទទា្វរ​ បន្ទាប់​ពី​រក​ឃើញ​ថា យានដ្ឋាន​ទាំង​នេះ​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​។ ​

​យានដ្ឋាន​ដែល​ត្រូវ​បិទ​មាន​ដូចជា៖

ខណ្ឌច្បារអំពៅ

១-យានដ្ឋាន លន់ គឹម លី

២-យានដ្ឋាន សុខ ហៀង

៣-យានដ្ឋាន គង់ ស្រ៊ុន

៤-យានដ្ឋាន សុខ ផល

និង​បាន​អប់រំណែនាំ​ចំនួន ១ទីតាំង គឺ យានដ្ឋាន ស៊ិន ហុង។

នៅ​ខណ្ឌ​សែនសុខ​

១-យានដ្ឋាន សុធី

២-យានដ្ឋាន ជាង គន់

៣-យានដ្ឋាន អ៊ុន ភី

៤-យានដ្ឋាន សេង​ សុខហេង

ឯយានដ្ឋានចំនួន ២ទៀត បានធ្វើការអប់រំណែនាំ រួមមាន៖ ១-យានដ្ឋាន ជាង អន ២-យានដ្ឋាន តាគង់

នៅ​ខណ្ឌ​ពោធិ៍សែនជ័យ

១. យានដ្ឋាន ជាងនីវូ

២. យានដ្ឋាន GL

៣. យានដ្ឋាន ថុង ថារិទ្ធ

៤. យានដ្ឋាន អ៊ួន ជាង

៥. យានដ្ឋាន ហុង ម៉េង

៦. យានដ្ឋាន សា សឿន

គួរបញ្ជាក់ថា ការបង្រ្កាប​​នេះធ្វើ​ឡើង​ដោយ​មានការ​ចូលរួមពី​ក្រុម​ការងារ​ចម្រុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាការកង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​និងមន្ទីរសាធារណការ ​និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទថ្មី